ឈ្មួញ​​​រហស្សនាម«​មហាទេព​ស្មើ​មេឃ» ​​​​ដឹកជញ្ជូន​ឈើ​​សិប្បកម្ម​គ្មាន​ច្បាប់​​​ សមត្ថកិច្ច​​គ្រប់​ជំនាញ​មិន​បង្ក្រាប​

2021/04/27 09:59:58 am        109

ឧត្ដរមានជ័យ ​៖​ ​ពិត​ជា​ខ្លាំង​ដូច​ឈ្មោះ​មែន​...! ឈ្មួញ​ឈើ​​ឈ្មោះ​ ម៉ៅ ​សារ៉េត​ ​រហស្សនាម«​មហាទេព​ស្មើ​មេឃ» ​ និង​ប្រពន្ធ ​ដឹក​ជញ្ជូន​ឈើ​សិប្បកម្ម​គ្មាន​ច្បាប់​​ យ៉ាង​សកម្ម​​ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​ អត់​ដែល​ឃើញ​​​​សមត្ថកិច្ច​គ្រប់​ជំនាញ​បង្ក្រាប​បានម្ដងឡើយ។


សេចក្ដី​រាយការណ៍​ ​បាន​ឲ្យដឹង​ថា ​មេ​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្ដរមានជ័យ ឈ្មោះ ម៉ៅ ​សារ៉េត ​និង​ ​ប្រពន្ធ ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​សិប្បកម្ម​គ្មាន​ច្បាប់​ កំពុង​ចរាចរ​ ជាង​ដប់​ឆ្នាំ​មក​ហើយ​ ម​ក​ដល់​ពេល​នេះ ​ ​​។

ជាក់ស្ដែង ​នៅ​យប់​ថ្ងៃទី ២៦ ​ឈានចូល​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៨ មាន​រថយន្ដ​ម៉ាក វី​ហ្គោ ពណ៌​ត្រេ​អ៊ី និង​រថយន្ដ​ម៉ាក តា​កូ​ម៉ា ​ពណ៌​ស ​ដែល​បើកបរ​ដោយ​ «​មហាទេព​ស្មើ​មេឃ»​ ​ផ្ទាល់ ​និង​កូនចៅ បាន​ធ្វើការ​ដឹកជញ្ជូន​ឈើ​សិប្បកម្ម​ចេញពី​ចំណុច​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្ដរមានជ័យ​ ឆ្លងកាត់​ស្រុក​អន្លង់វែង ​ឆ្ពោះទៅ ​ខេត្តបន្ទាយមានជ័យ ​និង​ខេត្ត​នានា​​ដោយ​រលូន​ ​​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​​គ្រប់​ផ្នែក​ ​មិនដែល​ឃើញ​​ទប់ស្កាត់ ​ឬ​បង្ក្រាប​នោះ​​ទេ​ ​។

ការ​រក​ស៊ី​ដឹក​ឈើ​សិប្បកម្ម​គ្មាន​ច្បាប់​​ដោយ​មិន​មាន​ការ​រាំងស្ទះ​បែបនេះ ​ត្រូវ​មតិមហាជន ​​និយាយ​ថា​ ​ប្រហែល​ជា លោក ម៉ៅ ​សារ៉េត​ «​មហាទេព​ស្មើ​មេឃ» ​​​​​និង​ប្រពន្ធ​ ​​​ចេះ​​សែនព្រេន​ឲ្យ​​​​ ទេវតា​ អារុក្ខ​អារក្ខ​ ​អ្នកតា​ប្រចាំការ​ នៅ​តំបន់​រាល់​ខែហើយ​​​ ​ទើប​បាន​ជា​មិន​ដែល​ឃើញ​ ​ចុះ​ចាប់​បង្ក្រាប​សូម្បីតែ​ម្ដងណា​ក៏​គ្មាន​សោះ​អញ្ចឹង​? ​​​សូម្បីតែ​ លោក ​ជៀល ​សុផល​ មេ​សង្កាត់រដ្ឋបាល ​ព្រៃឈើ​ប្រចាំ​ស្រុក ​ត្រពាំង​ប្រាសាទ​ ​ក៏​​គ្មាន​ចំណាត់ការ​ចំពោះ​មេ​ឈ្មួញ​ជើង​ខ្លាំង​ពី​រ​នាក់​ប្តី​-ប្រពន្ធ​រូប​នេះ​ដែរ ​​?។​

មហាជន​ រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ​និង​ស្រុក​អន្លង់​វែង​ ខេត្តឧត្ដរមានជ័យ​ ​បាននិយាយថា ​​លោក ​ជៀល សុផល ​មេសង្កាត់​​រដ្ឋបាល​ព្រៃ​ ​គាត់​មាន​សមត្ថភាព​ ចាប់​ឈើ​ប្រជាជន​​ដឹក​​តូចតាច​តែប៉ុណ្ណោះ ​។ ចំណែក​ឯក​ឈ្មួញ​ធំៗ​ បែរ ​ជា​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​ទៅវិញ​ សង្ស័យ​ថា ​ឈ្មោះ​ម៉ៅ ​សារ៉េត​ និង​ប្រពន្ធ​របស់​គេ​ បាន​សែន​ដង្វាយ​ត្រូវ​ ​បានជា​ឈ្មួញ​ពីរ​នាក់​នេះ ​អាច​ដឹក​ឈើ​កាត់​មុខ​ទីស្នាក់ការ​ទាំង​ថ្ងៃ​ទាំង​យប់ ​​​បែរ​ជា​ធ្វើ​មិន​ឃើញ​ ហើយ​ឃើញ​តែ​ ប្រជាពលរដ្ឋ ​ដឹក​ឈើ​ដូរ​បាយ​ហូប​តែ​ម្យ៉ាង គត់​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះដែរ ​លោក ​អ៊ឹម សា​វរិ​ទ្ធ ​​នាយ​ខ​ណ្ឌរដ្ឋបាល​ព្រៃឈើ ​មិន​​គួរ​មើល​រំលោង​​មន្ត្រី​របស់​ខ្លួន​ ​​​ដែល​​បណ្ដោយ​ ​និង​​បើកដៃ​​ឲ្យ​ឈ្មួញ​ លោក​«​មហាទេព​ស្មើ​មេឃ» ​​និង​ប្រពន្ធ​ ​បន្ត​ដឹក​ឈើ​យ៉ាង​រលូន​​យ៉ាង​ដូច្នេះ​ ។ ​សូម​លោក​នាយខ​ណ្ឌ​មេ​តា្ត​ មើល​កូនចៅ​ក្រោម​ឱវាទ​នៅ​តាម​បណ្តាល​ស្រុក ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ខ្លះ​ផង​ ​បើ​មិន​ដូច្នេះ​ព្រៃ​ នឹង​រលាយ​អស់ហើយ​ ដោយសារ​មន្ដ្រី​របស់​ខ្លួន​​​ត្រូវរ៉ូវ​គា្ន​ ​ជាមួយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​នេះ ៕

 


ឈ្មួញ​ឈើ​​ឈ្មោះ​ ម៉ៅ ​សារ៉េត​ ​រហស្សនាម«​មហាទេព​ស្មើ​មេឃ» ​ និង​ប្រពន្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm