ឯកឧត្តម ទី នរិន្ទ អញ្ជើ្ជញជួបសំណេះសំណាល​ជាមួយក​ម្មករ​-កម្មការិនី​ប្រមាណ ៥០០នាក់​ក្នុង​ឃុំត្រពាំងជង

2025/07/14 12:46:16 am        780

ពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចុះជួយឃុំត្រពាំងជង បានរៀប​ចំ​ពិធី​សំណេះសំណាល និងអាហាសាមគ្គីជូនដល់ កម្មករ កម្មការិនី រួម​និង​យុវជន​ក្រៅ​ប្រព័ន្ធ​សរុប​ប្រមាណ ៥០០នាក់ ដែលរស់នៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយមូលដ្ឋានស្រុកបាកាន និងដោយមានការចូលរួមពីលោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារតាមបណ្តាឃុំទាំង៩ក្នុងស្រុកបាកាន ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារចុះជួយឃុំត្រពាំងជង បានជម្រាប​ជូន​ថា បងប្អូនកម្មករ កម្មការិនី អញ្ជើញចូល​រួម​ក្នុង​ពេល​នេះ​ភាគ​ច្រើន​គឺ​កំពុង​បម្រើ​ការងារ​នៅ​រោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់ស្ថិត ក្នុងស្រុកបាកាននេះផ្ទាល់ និងមួយចំនួនតូច​កំពុង​បម្រើ​ការងារ​ក្នុង​រោង​ចក្រកាត់ដេរសម្លៀកបំពាក់ក្នុងស្រុកក្រគរ ។ ហើយដោយមានការយកចិត្តទុកដាក់ចំពោះ បង​ប្អូនកម្មករ កម្មការិនី រួមនិងយុវជនក្រៅប្រព័ន្ធ ក្រុមការងា​រ​ចុះជួ​យ​ឃុំ​ត្រពាំង​ជង​បាន​រៀប​ចំ​ការ​ជួប​ជុំ​នេះឡើ​ង ក្នុងគោលបំណងស្វែងយល់ពីអំពីសុខនិងទុក្ខ របស់បងប្អូន ដោយមានរៀបចំ​អាហារ​សាមគ្គី និងសម្ភារៈម្នាក់១ឃីតជូន បងប្អូនទាំង៥០០នាក់ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខទុ​ក្ខ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនកម្មករ កម្មការិនី និង​យុវជ​ន​ក្រៅ​ប្រព័ន្ធ​ក្នុងឃុំត្រពាំងជង ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានជម្រាបជូនផងដែរ អំពីស​ភាពការណ៍​អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេសជាពិសេសគឺ ភាពតាន​តឹង​នៅ​តាម​ព្រំដែន​កម្ពុជា -ថៃ។ ឯកឧត្តមបណ្ឌិត សូមឲ្យបងប្អូន​បន្ត​ការ​ជឿ​ជាក់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងការការពារ​បូរណ​ភាព​ទឹក​ដី​មិន​ឲ្យសត្រូវណាឈ្លានពានជាដាច់ខាត ។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងបន្តថា ដោយ​ទទួលបានការចាត់តាំងពីគណបក្សប្រជាជនកម្ពុជា ក្រុមការងារចុះជួយស្រុកបាកាន តែង​តែ​យក​ចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កសាងនៅគ្រប់មូលដ្ឋាន ជាក់ស្តែង​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធក្នុងឃុំត្រពាំងជង គឺ​ទទួល​បានការយកចិត្តទុកដាក់ទាំងផ្នែកជីវភាព ផ្នែកសុខមាលភាព ការអប់រំ និងសន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈជាដើមពីក្រុមការងារចុះជួយឃុំត្រពាំងជង ដឹកនាំដោយឯកឧត្តម អ៊ឹង ឌីប៉ូឡា បន្ថែមលើនេះក៏មានក្រុមការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ដឹកនាំដោយឯកឧត្តម ពុំ ចន្ថា សម្រាប់ជួយប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធ ពាក់ព័ន្ធការប្រឹក្សាផ្លូវច្បាប់ និង​អត្ថ​ប្រយោជន៍ដែលបងប្អូនត្រូវទទួលបានពីរាជរដ្ឋាភិបាលដូចជាប័ណ ប.ស.ស ជាដើម ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm