មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសអបអរសាទរការចុះ បូជនីយដ្ឋាន​ចងចាំ​នៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 07:09:35 pm        253

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។ 

លោក អេង សុវិចិត្រ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ថ្លែងថា ការចុះបញ្ជីបូជនីយដ្ឋាននេះ គឺជាអនុភាព១ទៀតនៃកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដែលជាមោទនភាពជាតិ គួរឱ្យស្ងើចសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

លោកថ្លែងថា៖«មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិដែលកើតចេញពីការបន្តវេននៃវរជនខ្មែរជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ស្មារតីសាមគ្គីរួបរួមជាតិខ្មែរតែមួយ»។

គួររំលឹកថា បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣ ត្រូវបានគណៈកម្មា ធិការបេតិកភណ្ឌពិភពលោក សម្រេចចុះបញ្ជីក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើសុំជាផ្លូវការ ដោយរាជរដ្ឋភិបាលកម្ពុជាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម នូ ស៊ីថា នាំ​យក​ទៅប្រគល់ជូនវីរកងទ័ព នៅខេត្តប៉ៃលិន
2025/07/31 11:03:23 am        1
អគ្គនាយកអាជ្ញាធរជាតិអប្សរា យកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាព ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប
2025/07/31 10:43:31 am        1
កម្ពុជាអំពាវនាវឲ្យថៃ បញ្ជូនយុទ្ធជនខ្មែរ ដែលបានចាប់ទៅ មកកម្ពុជាវិញឲ្យឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ
2025/07/31 10:37:05 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺនៅដេកឈឺ មន្ទីរពេទ្យគ្មានបុគ្គលិក ខណៈគិលានុបដ្ឋាយិកានីហ្សេរីយ៉ា ចាប់ផ្តើមធ្វើកូដកម្ម

2025/07/31 12:20:07 pm
​ក្រុមហេសបូឡា ច្រានចោលការអំពាវនាវឱ្យដកអាវុធ ដោយនិយាយថាការទាមទារនេះជួយដល់អ៊ីស្រាអែល
2025/07/31 12:16:04 pm
​អ្នកស្វែងរកជំនួយជាង៧០នាក់ត្រូវបានសម្លាប់ ខណៈទុរ្ភិក្សកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា
2025/07/31 12:10:34 pm
​រដ្ឋមន្ត្រីរបស់អ៊ីស្រាអែល និយាយបង្ហើបពីការដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកជាច្រើននៅតំបន់ហ្កាហ្សា
2025/07/31 12:04:59 pm
​ចក្រភពអង់គ្លេស ព្រមានពីទំនិញឡើងថ្លៃកប់ពពកថែមទៀត ដោយសារឥទ្ធិពលពន្ធអាករក្នុងស្រុក
2025/07/31 11:41:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/30 10:26:04 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/07/30 10:48:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/30 11:21:36 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/31 03:51:28 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/30 11:27:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am