សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក

2025/07/14 02:41:52 am        815

សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងស្រុះគ្នាថាមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា ការចុះបញ្ជីនេះ គឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរត្រេកអរដែលពិភពលោកបានទទួលស្គាល់សោកនាដកម្មនៅកម្ពុជាកាលពីអតីតកាល និងសន្តិភាពនាពេលបច្ចុប្បន្ន។

លោក ទី វិសាលសិទ្ធិសង្កត់ធ្ងន់ថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ និងជាយុវជនម្នាក់នៃប្រទេសកម្ពុជា ខ្ញុំបាទពិតជាមានមោទកភាពណាស់ ដែលកម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។

ក្រៅពីនេះ ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលជួយឱ្យយើងយល់ដឹងអំពីអតីតកាលដ៏ឈឺចាប់នៃប្រទេសកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្នទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែង ដែលគេនឹកឃើញអំពីអតីតកាលទេ វាក៏ក្លាយជាទីកន្លែងបង្ហាញពីការផ្លាស់ប្តូរ និងការចងចាំ ដែលមានអត្ថន័យសម្រាប់សង្គម និងបានបង្ហាញពីយុត្តិធម៌ និងសន្តិភាពផងដែរ។

ឯកឧត្តម យ៉ោក សុទ្ធី បញ្ជាក់ថា៖ «ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមជាសញ្ញាណនៃការឈឺចាប់ទេ តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការួបរួមជាតិ និងសន្តិភាព។ វាជាបេតិកភណ្ឌរួមនៃមនុស្សជាតិទាំងមូល ដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ហើយក៏ជាប្រវត្តិសាស្រ្តផងដែរ និងជាការទទួលស្គាល់របស់អន្តរជាតិ ដ៏មានអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅបំផុត»។

ជាមួយគ្នានេះ ក្រៅពីមោទនភាព និងសេចក្តីត្រេកអរ កញ្ញា រីន រចនា អាយុ ២០ឆ្នាំ ដែលជានិសិ្សតនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបានប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទៅជាកន្លែងផ្សះផ្សានិងសន្តិភាពដោយការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm