បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនតោន សំណល់សង្គ្រាម បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រឈ្មោះ ផុន សុភី ភេទប្រុស ដាច់ជើងម្ខាង និងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។
គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះកើតឡើង នៅពេលរូបលោក កំពុងតែភ្ជួរដីចម្ការរបស់គាត់៕



