សមាជិកព្រឹទ្ធសភាជំរុញឲ្យពន្លឿនសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី គាំទ្រលោក Trump បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

2025/07/14 03:15:23 pm        335

ព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham និងលោក Richard Blumenthal ព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យកំពុងជំរុញឱ្យមានចំណាត់ការឆាប់រហ័សដោយសហរដ្ឋអាមេរិក ខណៈរុស្ស៊ីបង្កើនសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន រួមទាំងការអនុម័តសេចក្ដីស្នើច្បាប់ទ្វេបក្សដែលពួកគេបានដាក់ចេញសម្រាប់ការអនុវត្តទណ្ឌកម្មលើទីក្រុងមូស្គូដែលពួកគេនិយាយថាអាចជា “ញញួរ” ដែលប្រធានាធិបតី Donald Trump ត្រូវការដើម្បីបញ្ចប់ជម្លោះ។  

ច្បាប់ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីដំឡើងពន្ធ៥០០% លើការនាំចូលពីប្រទេសដែលទិញសារធាតុអ៊ុយរ៉ានីញ៉ូម ឧស្ម័ន និងប្រេងរបស់រុស្ស៊ី ទទួលបានការគាំទ្រខ្លាំងក្នុងព្រឹទ្ធសភា ខណៈលោក Trump បានផ្តល់សញ្ញាថាលោកនឹងបង្កើនវិធានការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី។   

លោក Graham បាននិយាយក្នុងកម្មវិធី "Face the Nation" របស់ទូរទស្សន៍CBS កាលពីថ្ងៃអាទិត្យដោយសំដៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា លោក Blumenthal និងរូបលោក បានទទួលការគាំទ្រចំនួន៨៥រូប នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកសម្រាប់ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសភា ក្នុងការគាំទ្រលោកប្រធានាធិបតី Trump ដើម្បីតាមដានសេដ្ឋកិច្ចរបស់រុស្ស៊ី និងប្រទេសទាំងអស់ដែលគាំទ្រម៉ាស៊ីនសង្រ្គាមលោក Putin ។  

នៅពេលសួរថាតើលោកនឹងប្រកាសទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឬអត់ លោក Trump បានប្រាប់អ្នក ព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះថា "យើងនឹងមើលឃើញនៅថ្ងៃស្អែក" ដោយកត់សម្គាល់ថារូបលោកនឹងជួបអគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅថ្ងៃចន្ទនេះ ជាមួយគ្នានោះលោកបានបញ្ជាក់ថា រូបលោកមានការខកចិត្តខ្លាំងចំពោះលោក Putin ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm