លោក Trump និយាយថា កិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា អាចឈានដល់ក្នុងសប្តាហ៍នេះ

2025/07/14 05:12:45 pm        221

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមថា កិច្ចពិភាក្សាសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវឈានដល់កិច្ចព្រមព្រៀង នៅសប្តាហ៍នេះ។សហរដ្ឋអាមេរិកកំពុងគាំទ្របទឈប់បាញ់រយៈពេល ៦០ ថ្ងៃជាមួយនឹងការដោះលែងចំណាប់ខ្មាំងជាដំណាក់កាល ការដកទ័ពអ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងការពិភាក្សាដើម្បីបញ្ចប់ជម្លោះ។   

លោកTrump បានប្រាប់អ្នកយកព័ត៌មានថា "យើងកំពុងនិយាយ ហើយសង្ឃឹមថា យើងនឹងធ្វើឱ្យរឿងនោះមានភាពច្បាស់លាស់នៅសប្តាហ៍នេះ។ 

កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីទទួលទានអាហារពេលល្ងាចនៅសេតវិមានក្នុងក្រុងវ៉ាស៊ីនតោនសប្ដាហ៍មុន លោកTrumpនិងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបើកកិច្ចប្រជុំជាលើកទីពីរ។

ក្រោយមក លោក Netanyahu បានបញ្ជាក់ថា ជំនួបជាមួយលោក Trump គឺផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា និងដើម្បីបំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស។      

ក្រុមហាម៉ាស បានឆ្លើយតបជាវិជ្ជមាននិងនិយាយថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីបន្តការចរចាឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូរអ្នកទោស។

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រ ទី១១ កក្កដាថា មនុស្សជិត៨០០នាក់បានស្លាប់ក្នុងពេលព្យាយាមទទួលបានជំនួយក្នុងតំបន់ហ្កាហ្សាចាប់តាំងពីចុងខែឧសភា ដោយភាគច្រើនត្រូវបានសម្លាប់នៅជិតទីតាំងរបស់មូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។មូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)បានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីអ៊ីស្រាអែលបានផ្អាកការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្កាហ្សា រយៈពេលជាង២ខែ ដែលបង្កឱ្យមានការព្រមានអំពីគ្រោះទុរ្ភិក្សជិតមកដល់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm