ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League 2025 របស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ហាក់ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍កន្លងទៅ ដោយរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ។
ការប្រកួតជើងទី១ បានធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយមានបេក្ខភាព ៥ក្រុមចូលរួម និងធ្វើការប្រកួតវិលជុំ ។ ជាលទ្ធផលក្នុងចំណោម ៤ប្រកួត នៃជើងទី១ នេះ កម្ពុជាសុទ្ធតែរងបរាជ័យ ពោលគឺចាញ់វៀតណាម ៣-០សិត, ចាញ់ឥណ្ឌូនេស៊ី ៣-០សិត, ចាញ់ហ្វីលីពីន ៣-០សិត និងចាញ់ថៃ ៣-០សិត។ ការណ៍នេះ ក្រុមបាល់ទះកម្ពុជា រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន ៣-២សិត។
យ៉ាងណាក្ដីការប្រកួតនៅសល់ ១ជើងទៀត ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដាខាងមុខ ។ ការប្រកួតនេះ ពិតជាសំខាន់ សម្រាប់ក្រុមបាល់ទះកម្ពុជា ដែលត្រូវការលទ្ធផលល្អជាងជើងទី១ ជាចាំបាច់ ដើម្បីអាចគេចផុតពីតំបន់បាតតារាង៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕