ក្រសួងមហាផ្ទៃស៊ីរី បាននិយាយនៅព្រឹកថ្ងៃចន្ទ (១៤ កក្កដា) នេះថា មនុស្សជាង ៣០នាក់ បានស្លាប់ និងប្រមាណ ១០០នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅក្នុងទីក្រុង Sweida នៃខេត្ត Druze របស់ប្រទេសស៊ីរី ដែលជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់រវាងក្រុមនិកាយ និងជាលើកដំបូងនៅក្រុងមួយនេះ។

សាក្សីបាននិយាយថា អំពើហិង្សាផ្ទុះឡើងបន្ទាប់ពីរលកនៃការចាប់ជំរិត រួមទាំងការចាប់ខ្លួនពាណិជ្ជករ Druze កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅលើផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុងដាម៉ាស ទៅតំបន់ Sweida។ នេះជាលើកទីមួយហើយដែលការប្រយុទ្ធគ្នាខាងនិកាយបានផ្ទុះឡើងនៅក្នុងទីក្រុង Sweida ដោយផ្ទាល់ ដែលជាទីរួមខេត្ត Druze ភាគច្រើន។
កាលពីខែមេសាកន្លងទៅបានមើលឃើញការប៉ះទង្គិចយ៉ាងបង្ហូរឈាមរវាងក្រុមយុទ្ធជននិកាយស៊ុននី និងអ្នកស្រុក Druze ប្រដាប់អាវុធ នៅក្រុង Jaramana ភាគអាគ្នេយ៍នៃក្រុងដាម៉ាស ដែលបន្ទាប់មកបានរាលដាលដល់ស្រុកមួយទៀតនៅជិតទីរួមខេត្ត។ ក្រសួងមហាផ្ទៃស៊ីរីនិយាយថា កងកម្លាំងរបស់ខ្លួននឹងចាប់ផ្តើមអន្តរាគមន៍ដោយផ្ទាល់នៅក្នុងទីក្រុង Sweida ដើម្បីដោះស្រាយជម្លោះ ដោយអំពាវនាវឱ្យភាគីក្នុងស្រុកនៅក្នុងខេត្ត Druze សហការជាមួយកងកម្លាំងសន្តិសុខ៕

