ក្រុមប្រឆាំងជនអន្តោប្រវេសន៍ស្តាំនិយមជ្រុល បានប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្មនៅក្នុងទីក្រុងមួយនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញកាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែកក្កដា បន្ទាប់ពីការវាយប្រហារលើបុរសចំណាស់ម្នាក់ដោយជនមិនស្គាល់មុខ។

ក្រុមស្តាំនិយមជ្រុលបានគប់ដបអំបែង និងវត្ថុផ្សេងៗដាក់ទៅលើនគរបាលបង្ក្រាបកុបកម្ម ដែលបានបាញ់គ្រាប់កាំភ្លើងជ័រ។
ការប៉ះទង្គិចគ្នាដ៏ហិង្សា ក៏បានផ្ទុះឡើងរវាងក្រុមស្តាំនិយមជ្រុល អ្នកស្រុក និងជនអន្តោប្រវេសន៍អាហ្វ្រិកខាងជើងកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ។

ភាពតានតឹង បានផ្ទុះឡើងរវាងប្រជាជនក្នុងតំបន់និងជនអន្តោប្រវេសន៍បន្ទាប់ពីបុរសចំណាស់ម្នាក់ត្រូវបានវាយប្រហារនៅតាមផ្លូវ បណ្តាលឲ្យរងរបួស។ មូលហេតុនៅពីក្រោយការវាយប្រហារនេះ នៅមិនទាន់ច្បាស់នៅឡើយ ហើយក៏ពុំមាននរណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយដែរ។