Liverpool បិទ​ទីលាន​ហ្វឹកហាត់​ក្រោយ​ផ្ទុះ​ឆ្លង Covid-19 ខ្លាំង​នៅ​ក្នុង​ក្លិប

2022/01/06 07:28:29 pm        85

​​បាល់ទាត់៖ ​ក្លិប​ហង្ស​ក្រហម Liverpool បានសំរេច​បិទ​ទីលាន​ហ្វឹកហាត់​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ហើយ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ឆ្លងមេរោគ Covid-19 ខ្លាំង​នៅក្នុង​ក្លិប​។ ​ជំនួយការ​អ្នកចាត់ការ​របស់​លោក Jurgen Klopp លោក Pep Lijnders ជា​មនុស្ស​ចុងក្រោយ​ដែល​ត្រូវបាន​តេស្ត​វិជ្ជមាន Covid-19​។​

​​លោក Lijnders ទើបតែ​បាន​ដឹកនាំ Liverpool បណ្តោះអាសន្ន​កាលពី​ថ្ងៃអាទិត្យ​ស្មើ​ជាមួយ Chelsea បន្ទាប់ពី Jurgen Klopp តេស្ត​វិជ្ជមាន​។ ​ជាមួយគ្នា​នោះដែរ​កីឡាករ​សំខាន់ៗ​មួយចំនួនទៀត​ដូចជា​អ្នកចាំទី Alisson Becker, Joel Matip និង Roberto Firmino សុទ្ធតែ​អវត្តមាន​ពី​ការប្រកួត​នោះ បូក​បញ្ចូល​ជាមួយ​បុគ្គលិក​ក្លិប​ ៣នាក់​ទៀត​ដែល​សុទ្ធតែ​ឆ្លង Covid-19​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ Liverpool ក៏​នឹង​បាត់បង់​កីឡាករ ៣នាក់​សំខាន់ៗ​រួមមាន Mohamed Salah, Sadio Mane និង Naby Keita ដោយ​ពួកគេ​ត្រូវ​ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ទ្វីបអាហ្វ្រិក​។​

​​មុននេះ​ដែរ Liverpool បានធ្វើ​លិខិតផ្លូវការ​មួយ​ស្នើ​ដើម្បី​លើក​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup ជើង​ទី១ នៅ​ទឹកដី Arsenal ហើយក៏​ត្រូវបាន​យល់ព្រម​ពី EFL ផងដែរ​។ ​ក្រៅពី​ជួប Arsenal យប់​នេះ Liverpool ក៏ត្រូវ​ប្រកួត FA Cup នៅ​ថ្ងៃអាទិត្យ​ដែរ​ដោយ​ជួប​ជាមួយ Shrewsbury Town មុននឹង​ជួប Arsenal ម្តងទៀត​ជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup នៅ​ថ្ងៃទី១៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        118
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        132
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm