ប្រធានស្ដីទី KIF ចាត់ទុកជើងឯកគុនខ្មែរថ្នាក់ជាតិនៅអ៊ីរ៉ង់ ជាការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា

2025/07/14 08:00:15 pm        325

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានចាត់ទុកការប្រកួតកីឡាគុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំប្រទេសអ៊ីរ៉ង់ ជាការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាគំរូសម្រាប់បណ្ដាប្រទេសសមាជិកទាំងអស់អនុវត្តតាមផងដែរ។

ការស្ងើចសរសើរនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំអ៊ីរ៉ង់ បានរៀបចំរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេស និងតំបន់មជ្ឈិមបូព៌ា ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីថ្នាល និងកីឡាករ-កីឡាការិនីពេញវ័យជាង ៣០០នាក់ចូលរួម។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងនាមសមាជិក លោក Seyed Reza Mousavi ប្រធានសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងប្រចាំមជ្ឈិមបូព៌ា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក។

ក្នុងនាមប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ ឯកឧត្តមបានថ្លែងអំណរគុណលោក Mousavi និងសហការី ដែលបានខិតខំរៀបចំជើងឯកថ្នាក់ជាតិនេះជារៀងរាល់ឆ្នាំ ដែលបានជួយរួមចំណែកក្នុងការជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ លើឆាកអន្ដរជាតិ ហើយក៏ជាសកម្មភាពមួយដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា។

តាមរយៈព្រឹត្តិការណ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន បានគាំទ្រសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងការសកម្មភាពនេះឲ្យកាន់តែរឹងមាំ ហើយសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិកទាំង ៦៨ប្រទេស ធ្វើសកម្មភាពនេះឲ្យបានផុសផុលដូចៗគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រចាំប្រទេសនីមួយៗ ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក ពិសេសការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm