កូរ៉េខាងត្បូង ថាក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក អាចកើតមានត្រឹមខែសីហា

2025/07/14 10:00:19 pm        70

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ប្រេសិតពាណិជ្ជកម្មជាន់ខ្ពស់របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ (១៤ កក្កដា) នេះថា ទីក្រុងសេអ៊ូលអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម "ជាគោលការណ៍" ជាមួយសហរដ្ឋអាមេរិក ត្រឹមថ្ងៃផុតកំណត់ទី០១ ខែសីហា ហើយបានឱ្យសញ្ញាថា កូរ៉េខាងត្បូងអាចនឹងបើកចំហក្នុងការអនុញ្ញាតចូលទៅកាន់ទីផ្សារកសិកម្មរបស់ខ្លួនកាន់តែច្រើន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Yeo Han-koo ដែលជួបពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីអាមេរិកកាលពីសប្តាហ៍មុន បាននិយាយថា កូរ៉េខាងត្បូងកំពុងព្យាយាមបញ្ចៀសពន្ធគយ "អយុត្តិធម៌" របស់អាមេរិក លើវិស័យសំខាន់ៗនៃឧស្សាហកម្មសក្តានុពលរបស់ខ្លួន ដែលនឹងធ្វើឱ្យខូចកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាមួយសម្ព័ន្ធមិត្តសន្តិសុខ និងដៃគូពាណិជ្ជកម្មដ៏សំខាន់។

កាលពីថ្ងៃអាទិត្យក្នុងរដ្ឋ Maryland ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានថា "កូរ៉េខាងត្បូងចង់ធ្វើកិច្ចព្រមព្រៀងមួយនៅពេលនេះ"។ លោកមិនបានបញ្ជាក់លម្អិតឡើយអំពីចំណុចសំខាន់ដែលអាចសម្រេចកិច្ចព្រមព្រៀងដ៏លំបាកនេះបាន ឬក៏ពេលវេលាប៉ាន់ស្មានសម្រាប់ការបន្តកិច្ចចរចានោះទេ។



គួរឱ្យដឹងថា កូរ៉េខាងត្បូងកំពុងប្រឹងប្រែងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខណ្ឌមួយ ក្នុងក្តីសង្ឃឹមថាអាចជៀសវាងពន្ធ ២៥% លើការនាំចេញរបស់ខ្លួនទៅអាមេរិក ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា បន្ទាប់ពីការចាប់ផ្តើមដ៏យឺតយ៉ាវក្នុងការចរចាពន្ធ ព្រោះតែប្រធានាធិបតីថ្មី លោក Lee Jae-myung ទើបជាប់ឆ្នោតចូលកាន់តំណែងកាលពីខែមុន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm