កម្ពុជាចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច

2025/07/14 10:02:29 pm        200

ប៉េកាំង៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីដ៏មានសក្តានុពល ដែល​ឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ឆ្ពោះទៅ​ពន្លឿន​ការ​អភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។

ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ និង​ទស្សន​កិច្ច​សិក្សា នៅទីក្រុងធានជីង ប្រទេសចិន ដោយការរៀបចំវេទិកានេះ ឡើង គឺដើម្បីឱ្យ​តំណាង​ក្រសួង​-ស្ថាប័ន​មក​ពីប្រទេសជាសមាជិក-សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួម​ទស្សន​កិច្ច ​សិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ច​សហប្រតិបត្តិ​ការ​លើ​អន្តរកម្ម តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិភាគសំយោគ និងចែករំលែកទិន្នន័យ ការប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិត បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងកម្មវិធីបច្ចេកវិទ្យានវានុវត្ត ផ្សេងៗ។

ឯកឧត្តមអគ្គលេខាធិការរង បានរម្លឹកអំពីវេទិកាខ្សែក្រវ៉ាត់ឮនិងផ្លូវ ដឹកនាំដោយឯកឧត្តម ប្រធានា​ធិបតី​ចិន កាលពីឆ្នាំ ២០២៣ ដោយក្នុងនោះសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ឌីជីថល​ជា​ប្រភព​នៃ​កំណើន​​ថ្មី ដ៏មានសក្តានុពល ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើ ឌីជី​ថលូ​ប​នីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។

ឯកឧត្តមអគ្គលេខាធិការរង ក៏បានជម្រាបជូនដោយសង្ខេបពីសមិទ្ធផល និងកិច្ចខិត​ខំ​ប្រឹង​ប្រែង​កំពុង​បន្ត​របស់រាជរដ្ឋាភិបាល កម្ពុជា លើការជំរុញការធ្វើទំនើបកម្មស្ថាប័ន និងការវិនិយោគ លើការ​កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងការកំណត់ចក្ខុវិស័យ ទិសដៅ និងផែនការ​សកម្មភាព​ដ៏រឹងមាំរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្របខណ្ឌ​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងបានគូសរំលេច នូវ​ការ​រៀបចំ​ដាក់​ឱ្យដំណើការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសំខាន់ៗ របស់កម្ពុជារួមមាន ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM និងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ជាដើម។

សូមបញ្ជាក់ថា នៅក្នុងវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ បាន​លើក​ឡើង​នូវ​ប្រធាន​បទ​សំខាន់​ៗ​រួមមាន​៖ ប្រព័ន្ធស្ថាប័នគោលសម្រាប់គ្រប់ គ្រងធាតុទិន្នន័យ, នវានុវត្តន៍នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ, បរិវត្តកម្មឌីជីថលសម្រាប់ទីក្រុង និងឧស្សា- ហកម្ម, ការ​អភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត, និងបទ​ពិសោធ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថ​ល​នៅ​ប្រទេស​ចិន​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm