ពលករខ្មែរត្រឡប់មកពីថៃចំនួនជាងមួយម៉ឺននាក់ទទួលបានឱកាសការងារថ្មីធ្វើ

2025/07/14 10:15:54 pm        475

ភ្នំពេញ៖ តាមរយៈយន្តការចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើប​មក​ពីប្រទេសថៃ នៅក្នុងខេត្តចំនួន៧ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិតក្នុងសប្តាហ៍កន្លងទៅនេះ ពលករខ្មែរដែល ទទួលបាន​ឱកាស​ការងារ​ថ្មី​ធ្វើ​តាម​បណ្តា​រោង​ចក្រ សហគ្រាស មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីធានាថា ពលករ​ខ្មែរ​ដែល​ត្រឡប់មកពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​ជាសេនាធិការរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ បាន​បើក​វេទិកា​នៅ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ចំនួន៧រួចមកហើយ រួមមាន៖ ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល និង​បាត់ដំបង ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង។ ហើយនៅពេលនេះ ថ្នាក់ដឹកនាំក្រសួង ក៏​បាន​កំពុងបន្តបន្ថែមទៀតលើការទទួលបានឱកាសការងារដែលផ្សព្វផ្សាយតាមច្រកព្រំដែន និង​ការ​ប្រឹក្សា​ផ្សេងៗជាច្រើនថែមទៀតជូនដល់ពលរដ្ឋ និងពលករ។

ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ឱកាសការងារនៅកម្ពុជាបច្ចុប្បន្ន កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាច្រើនកន្លែង ហើយក្នុងនោះវិស័យឧស្សាហកម្មក៏មានច្រើនជាងគេ និង​មាន​ប្រាក់​សោធន​ដែលប្រទេសថៃពុំមានផ្តល់ជូន ដូច្នេះបងប្អូន​ដែល​បាន​ត្រឡប់​មក​ដល់​ស្រុក​កំណើត​ដើម​វិញ សូមជ្រើសរើសការងារតាមចំណង់ចំណូលចិត្ត ជ្រើសរើសកន្លែងណាដែលនៅជិតផ្ទះ និង​កន្លែង​ដែលបងប្អូនប៉ងប្រាថ្នា។ ចំណែកអ្នកដែលមិនទាន់ត្រឡប់មកពីថៃ ឯកឧត្តម បាន​អំពាវ​នាវ​ឱ្យ​វិល​មកកាន់កម្ពុជាវិញ ពីព្រោះឱកាសការងារនៅកម្ពុជាគឺសំបូរ ហើយក៏ជា​ពេល​ដែល​យើង​មក​ចូលរួម​ក្នុងការកសាងសេដ្ឋកិច្ចជាតិវិញទាំងអស់គ្នា ខណៈប្រាក់ឈ្នួល រវាងប្រទេសកម្ពុជា និងថៃ ខុស​គ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែបើបងប្អូនងាកមកធ្វើការងារនៅក្នុងស្រុកកំណើត ឬនៅជិតផ្ទះ បង​ប្អូននឹងសន្សំបានប្រាក់ច្រើនជាងក៏ថាបាន។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា​មាន​ការងារ​ចម្រុះ​សម្រាប់​ពលករ​ចំនួន​ជាង ២៥ម៉ឺននាក់។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ ២២ម៉ឺនជាងកន្លែង ផ្នែក​កសិកម្ម​ប្រមាណ ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ ៥ពាន់ជាងកន្លែង។ ក្រសួង​ការងារ បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពីការស្វែងរកការងារ គឺអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយ​ឥត​គិត​ថ្លៃ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm