ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល

2025/07/14 10:40:46 pm        675

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបាន​ដាក់​គោលការណ៍​ដល់​កម្លាំង​នគរបាល​ផែន​ជំនាញ​ពាក់​ព័ន្ធទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការបង្ក្រាបរាល់បទល្មើស និង​ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីចុះអនុវត្តច្បាប់ធ្វើយ៉ាងណាអនុវត្តឲ្យមានក្រមសីលធម៌វិជ្ជាជីវៈ មិន​បង្កប៉ះពា​ល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការរង និ​ងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ បូកសរុបវាយ​តម្លៃ​សភាព​ការណ៍​បទ​ល្មើស និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស និង​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោក​ស្រី​នាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុង​កិច្ចប្រជុំ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដឹកនាំ​បញ្ជា​ទៅ​តាម​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ រួមមាន៖បង្កើន​ការ​អនុវត្ត​បង្ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ពង្រឹង​ត្រួត​ពិនិត្យ​ចំពោះ​មន្រ្តី​នគរបា​ល​ចរាចរណ៍​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​អនុវត្ត​ឲ្យ​បានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជា​ពិសេស​ពង្រឹង​កាត់​បន្ថយ​ភាព​អសកម្ម​របស់​មន្រ្តី​នគរបាល​ចរាចរណ៍​នៅ​លើដង​ផ្លូវ​បង្ក​ប៉ះ​ពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ ជាពិសេស ត្រូវបង្កើន​ពង្រឹង​អនុវ​ត្ត​វិធាន​ការ​ស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយ​ត្រូវ​បំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអសបង្កើនអនុវត្តតាមវិធានការជំនាញ ស្រា​វ​ជ្រាវ​បង្ការ​ទប់​ស្កាត់ និង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ជា​កង្វល់​របស់​ប្រជា​ពលរ​ដ្ឋ​ដូច​ជា​បទ​ល្មើស​ឆក់​តាម​ផ្លូវ​សាធារណៈ និងបទល្មើសគាស់​ផ្ទះយកទ្រព្យសម្បត្តិ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​បង្ការ​ទប់ស្កាត់ និង​បង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មាន​សុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm