ក្រុមទីភ្នាក់ងារអនុវត្តច្បាប់របស់ចក្រភពអង់គ្លេស បាននិយាយថា អ្នកចូលរួមជាង ៧០នាក់ នៅក្នុងសកម្មភាពតវ៉ា ត្រូវបានឃាត់ខ្លួន នៅក្នុងទីក្រុងឡុងដ៍ Manchester និង Cardiff បន្ទាប់ពីចលនាគាំទ្រប៉ាឡេស្ទីន របស់អង្គការសកម្មភាពប៉ាឡេស្ទីន (Palestine Action) ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គការហាមឃាត់ នៅក្នុងប្រទេសនេះ។

បាតុករចំនួន ៤១នាក់ ត្រូវបានឃាត់ខ្លួនពីបទបង្ហាញការគាំទ្រដល់អង្គការដែលហាមឃាត់នេះ។ មនុស្សម្នាក់ទៀត ត្រូវឃុំខ្លួនពីបទវាយមន្ត្រីនគរបាល។ មនុស្ស ១៦នាក់ទៀត ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុង Manchester ក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ ក្នុងការគាំទ្រសអង្គការសកម្មភាពប៉ាឡេស្ទីន។ យោងតាម សារព័ត៌មាន BBC ទីភ្នាក់ងារអនុវត្តច្បាប់ បានចាប់ខ្លួនអ្នកតវ៉ាចំនួន ១៣នាក់ នៅក្នុងទីក្រុង Cardiff។
នៅថ្ងៃទី ០៥ ខែកក្កដា អង្គការសកម្មភាពប៉ាឡេស្ទីន ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអង្គការ ដែលត្រូវហាមឃាត់ នៅក្នុងចក្រភពអង់គ្លេស។
