ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់ដី និងបានជន់លិចដីស្រែចំការនៅផ្នែកមួយចំនួននៅភាគខាងជើង និងភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា។
កសិករដាំសណ្តែកដី នៅក្នុងស្រុក Banaskantha នៃរដ្ឋ Gujarat ភាគខាងលិច បានរងការខាតបង់យ៉ាងច្រើន ខណៈដំណាំត្រូវបានបំផ្លាញកាលពីពេលយប់ ដោយសារភ្លៀងធ្លាក់មិនឈប់ឈរ។

ទន្ទឹមនឹងនេះ ផែនការធ្វើដំណើររបស់ភ្ញៀវទេសចរក៏ត្រូវបានរំខានផងដែរ ខណៈផ្លូវនានានៅតែត្រូវបានបិទ ដោយសារការកកកុញគំនរកម្ទេចកម្ទីបណ្តាលមកពីបំណាក់ដី។
ប្រទេសឥណ្ឌា ពឹងផ្អែកលើទឹកភ្លៀងដើម្បីផ្គត់ផ្គង់ដល់ប្រជាជនរបស់ខ្លួន ដែលភាគច្រើនរស់នៅនិងពឹងផ្អែកលើការធ្វើកសិកម្ម។
ទោះជាយ៉ាងណា ភ្លៀងធ្លាក់ច្រើន តែងតែបង្កឲ្យមានទឹកជំនន់ និងទឹកជាំដី ជាពិសេសដោយសារតែប្រព័ន្ធបង្ហូរទឹកមិនប្រសើរ។
