ការស្ទង់មតិ៖ ប្រជាជនថៃភាគច្រើនចង់ឲ្យលោកស្រី Paetongtarn លាលែងពីតំណែង ឬរំលាយសភា

2025/07/14 11:28:40 pm        83

បើយោងតាមការស្ទង់មតិមួយ បានឲ្យដឹងថា ប្រជាជនថៃភាគច្រើន ចង់ឲ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) លាលែងពីតំណែង ឬរំលាយសភា ដើម្បីបន្ធូរបន្ថយភាពចលាចលផ្នែកនយោបាយ បន្ទាប់ពីលោកស្រីត្រូវបានព្យួរតំណែងដោយតុលាការធម្មនុញ្ញរបស់ប្រទេស។

ការស្ទង់មតិ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ៤-៧ ខែកក្កដា ដោយវិទ្យាស្ថានជាតិគ្រប់គ្រងកាអភិវឌ្ឍ ឬ Nida បានឲ្យដឹងថា អ្នកឆ្លើយតប ៤២,៤ភាគរយ បានប្រាប់ថា លោកស្រី Paetongtarn គួរតែលាលែងពីតំណែង ដើម្បីបើកផ្លូវឲ្យមាននាយករដ្ឋមន្ត្រីថ្មី ខណៈដែល ៣៩,៩ភាគរយ គាំទ្រការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី។

ទន្ទឹមនឹងនេះដែរ ការស្ទង់មតិបានបង្ហាញបន្ថែមទៀតថា ប្រហែល ១៥ភាគរយនៃអ្នកចូលរួមឆ្លើយតប រំពឹងថា នាយករដ្ឋមន្ត្រីនឹងបន្តកាន់តំណែង ហើយ ១,៤ភាគរយគាំទ្រឲ្យធ្វើរដ្ឋប្រហារ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល។ កាលពីថ្ងៃអាទិត្យ (ទី១៣ ខែកក្កដា) Nida បានបញ្ជាក់ថា ជនជាតិថៃប្រហែល ១.៣១០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវបានសម្ភាសនៅក្នុងការស្ទង់មតិ ដែលកម្រិតល្អៀង គឺ ៣ភាគរយ។

គូរបញ្ជាក់ថា ការស្ទង់មតិបានបង្ហាញថា ៣២,៨ភាគរយនៃអ្នកឆ្លើយតប គាំទ្រអតីតនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha (ប្រាយុធ ចាន់ អូចា) ដែលបានដឹកនាំរដ្ឋប្រហារចុងក្រោយ ជាជម្រើសដ៏ល្អបំផុត សម្រាប់តំណែងនាយករដ្ឋមន្ត្រី ខណៈដែល ១១,៥ភាគរយ គាំទ្រមេដឹកនាំគណបក្ស Bhumjaithai (ភូមិចៃថៃ) លោក Anutin Charnvirakul (អនុធីន ឆានវីរ៉ាក់គុណ) និង ១០,៩ភាគរយគាំទ្រ លោក Chaikasem Nitisiri (ឆៃកាសេម និធិសិរិ) របស់គណបក្ស Pheu Thai (ភឿថៃ)។ ការស្ទង់មតិនេះ ក៏បានបង្ហាញដែរថា ប្រមាណជា ២៧,៩ភាគរយ មិនមានជម្រើសបុគ្គលពិសេសណាម្នាក់ សម្រាប់ស្នងតំណែងរបស់លោកស្រី Paetongtarn ឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm