សមយុទ្ធយោធាមាន ១៩ប្រទេសចូលរួមជាមួយគ្នា និងកងកម្លាំង ៣៥.០០០នាក់ ចាប់ផ្តើមនៅអូស្ត្រាលី

2025/07/14 11:47:43 pm        97

សមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសអូស្ត្រាលី គឺសមយុទ្ធ Talisman Sabre កំពុងប្រព្រឹត្តទៅ ហើយរំពឹងថា នឹងទាក់ទាញការចាប់អារម្មណ៍ពីនាវាចារកម្មរបស់ចិន។ សមយុទ្ធ Talisman Saber នេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៥ ដែលជាការហ្វឹកសមរួមគ្នារៀងរាល់ ២ឆ្នាំម្ដង រវាងសហរដ្ឋអាមេរិក និងអូស្ត្រាលី។

តែក្រសួងការពារជាតិអូស្ត្រាលី កាលពីថ្ងៃអាទិត្យ (ទី១៣ ខែកក្កដា) បានឲ្យដឹងថា នៅឆ្នាំនេះ បុគ្គលិកយោធាជាង ៣៥.០០០នាក់មកពីប្រទេសចំនួន ១៩ (កាណាដា ហ្វីជី បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ហូឡង់ នូវែលហ្សេឡង់ ន័រវេស ប៉ាពួញូហ្គីណេ ហ្វីលីពីន កូរ៉េខាងត្បូង សិង្ហបុរី ថៃ តុងហ្គា និងចក្រភពអង់គ្លេស) នឹងចូលរួមការហាត់សមជាមួយគ្នា ក្នុងរយៈពេល ៣សប្តាហ៍។

ចំណែកប្រទេសម៉ាឡេស៊ី និងវៀតណាម ក៏កំពុងចូលរួមផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍។ សកម្មភាពខ្លះៗនៃសមយុទ្ធនេះក៏នឹងធ្វើឡើងផងដែរនៅប៉ាពួញូហ្គីណេ ដែលជាប្រទេសជិតខាងកៀកបំផុតនឹងអូស្ត្រាលី ដោយនេះវាជាលើកទី១ ហើយ ដែលសមយុទ្ធ Talisman Saber ត្រូវបានប្រារព្ធឡើងនៅខាងក្រៅប្រទេសអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ លោក Pat Conroy បាននិយាយថា នាវាឈ្លបយកការណ៍របស់ចិន បានតាមមើលសមយុទ្ធកងទ័ពជើងទឹក នៅឆ្នេរសមុទ្រអូស្ត្រាលី ក្នុងអំឡុងពេលមានសមយុទ្ធ Talisman Saber ចំនួន ៤លើកចុងក្រោយ ហើយត្រូវបានគេរំពឹងថា នឹងតាមឃ្លាំមើលសមយុទ្ធបច្ចុប្បន្ននេះទៀត។

ហើយអ្វីដែលសំខាន់នោះ គឺថា សមយុទ្ធដែលបង្ហាញពីសម្ព័ន្ធភាពការពារជាតិរបស់អូស្ត្រាលីជាមួយសហរដ្ឋអាមេរិក បានចាប់ផ្តើមឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃទៅកាន់ប្រទេសចិន ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំទល់មុខគ្នាលើកទី៤ ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm