ឧត្តរមានជ័យ៖ តំបន់រមណីយដ្ឋានទេសចរធម្មជាតិដីដុះរលួសធំ មួយកន្លែងស្ថិតនៅភូមិខ្នាចឬក្សី សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងតែបង្ហាញរូបរាង នឹងមានការការទាក់ទាញ ការចាប់អារម្មណ៍ច្រើន ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក ដើម្បីមកថតផ្តិតយករូបភាពនឹងទស្សនាកំសាន្តរាល់ពេលថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្សទានម្តងៗ។
ជាមួយគ្នានោះ លោក ស្រី ធិន នីមន្នីរស្មី ប្រធានមន្ទីរទេសចរខេត្តឧត្តរមានជ័យ បានលើកឡើងថា តំបន់ទេសចរណ៍ដីដុះរលួសធំមួយនេះ គឺជាតំបន់ទេសចរបែបលក្ខណៈធម្មជាតិ មិនមានការកែច្នៃនឹងរូបភាពរំលេចទៅដោយសម្រស់ពណ៌ដ៏ស្រស់ស្អាតនៅពេលដែលយើងបានថតផ្តិតយករូបនៅក្នុងតំបន់នេះ។
លោកស្រី បានបន្តថា មន្ទីរទេសចរណ៍ខេត្តក្នុងឆ្នាំ២០២២នេះ នឹងគ្រោងបន្តធ្វើការផ្សព្វផ្សាយតាមរយៈការបោះពុម្ពសៀវភៅ នឹងបិទស្លាកសញ្ញានានា នឹងបង្កើតការរៀបចំសហគមន៍ទេសចរណ៍បន្ថែម ក្នុងតំបន់នោះ ឲ្យមានភាពល្អប្រសើរឡើង ដើម្បីធ្វើការអភិរក្សនៅតំបន់នេះឲ្យបាននៅគង់វង្សដើម្បីទាក់ទាញទេសចរ។
យ៉ាងណាម៉ិញលោកស្រី បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឆ្នាំ២០២១ មានចំនួន ៥២ ៥៥១នាក់ បើធៀបឆ្នាំ២០២២០ គឺថយចុះ ៦២ភាគរយ រីឯភ្ញៀវអន្តរជាតិមាន ៦នាក់ ថយចុះ ៩៩.៩ភាគរយ បញ្ហានេះ ដោយសារជំងឺកូវីដ-១៩ ទើបកំណើនភ្ញៀវមានការថយចុះយ៉ាងដូច្នេះ៕ អត្ថបទ៖ ឃិនសារិទ្ធ


