ប្រភពនិយាយថា ការបំផ្ទុះនៅក្នុងអគារលំនៅឋានក្បែរក្រុង Qomរបស់អ៊ីរ៉ង់ មិនមែនជាការវាយប្រហាររបស់អ៊ីស្រាអែលទេ

2025/07/15 12:03:18 am        89

ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះមួយនៅអគារលំនៅឋានមួយ បានបណ្តាលឲ្យមនុស្ស ៧ នាក់រងរបួស នៅក្នុងសង្កាត់ Pardisan នៃទីក្រុង Qom ដោយបន្តដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលនិយាយថា នេះគឺមិនមែនជាលទ្ធផលនៃការវាយប្រហារណាមួយរបស់អ៊ីស្រាអែលនោះទេ។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ Qom បានប្រាប់សារព័ត៌មាន Fars ថា៖«បន្ទប់ចំនួន៤របស់អគារនោះ ត្រូវបានខូចខាត នៅក្នុងការផ្ទុះនេះ។ ការវាយតម្លៃដំបូងបង្ហាញថា មូលហេតុនៃឧប្បត្តិហេតុនេះ គឺមានការលេចធ្លាយឧស្ម័ន ហើយការតាមដាន កំពុងបន្តលើករណីនេះ»។

ទីភ្នាក់ងារនេះ បាននិយាយថា អ្នករស់នៅក្នុងអគារនោះ គឺជាពលរដ្ឋសាមញ្ញ។

អ៊ីស្រាអែល ដែលជាគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ មានកំណត់ត្រានៃការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលខ្លួនចាត់ទុកថា ជាផ្នែកមួយនៃកម្មវិធីដែលគំរាមកំហែងអ៊ីស្រាអែលដោយផ្ទាល់។ ទីក្រុងតេអេរ៉ង់ រក្សាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។

ចាប់តាំងពីការបញ្ចប់សង្រ្គាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមុន រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលនៅក្នុងនោះ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការផ្ទុះជាច្រើនបានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែអាជ្ញាធរ មិនបានបន្ទោសអ៊ីស្រាអែលទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm