លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង

2025/07/15 01:10:35 am        150

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងចង់ឲ្យប្រជាជនទាំងអស់ បានទទួលនូវសេវាដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវិត។

​លោកសាស្រ្តាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាកិតិ្តយសរបស់មនី្ទរពេទ្យព្រះអង្គឌួង ដែលបានបើកជាផ្លូវនៅគ្លីនិកមួយ ដែលហៅថា គ្លីនិកជំងឺភ្នែកស្ងួត។ បើសិនស្តាប់ទៅ ពាក្យថា ភ្នែកស្ងួតនេះ គឺស្រាល ប៉ុន្តែសម្រាប់ជំងឺពិបាក ដែលជំងឺភ្នែកស្ងួត គឺជាជំងឺមួយរ៉ាំរ៉ៃ ហើយជំងឺភ្នែកស្ងួតនេះមានការកើនឡើង។ ហេតុដូច្នេះទើបក្រុមគ្រូពេទ្យនៃផ្នែកចក្ខុរោគ បានផ្តួចផ្តើមបង្កើតឡើង ដើម្បីងាយស្រួលក្នុងការព្យាបាល ចំណែកសម្ភារៈបរិក្ខារវេជ្ជសាស្រ្តវិញ ទំនើបៗទាន់សម័យ ឲ្យដូចប្រទេសជិតខាងយើង។ ហើយបញ្ហាជំងឺភ្នែកស្ងួត មានច្រើន ដូចនេះការសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត គឺជាកត្តាមួយបន្ថែម ក្នុងការព្យាបាលអ្នកជំងឺ។ លោកសាស្រ្តាចារ្យរង លូ លីឃាង សង្ឃឹមថា គ្លីនិកជំងឺភ្នែកស្ងួត ដែលមានសមាជិកច្រើន និងដឹកនាំគ្លីនិកឲ្យបានរីកច្រើន ជោគជ័យ ជាពិសេសបងប្អូនជាគ្រូពេទ្យទាំងអស់សាមគ្គីភាពផ្ទៃក្នុងគ្រប់ឯកទេស និងឯកទេសភ្នែក និងគ្លីនិក ដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវតិ្ថភាព និងសមធម៌។

 បើតាមលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា បានលើកឡើងថា ការបើកដំណើរគ្លីនិកជំងឺភ្នែកស្ងួតនេះឡើង ដោយសារតែប្រជាជន ពីមួយថ្ងៃ ទៅមួយថ្ងៃ អត្រានៃជំងឺភ្នែកស្ងួតមានការកើនឡើង។ ជាមួយគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិតឯកទេស ក៏បានបញ្ជាក់ជូនអំពីមូលហេតុ នៃការធ្វើឲ្យមានជំងឺភ្នែកស្ងួតផងដែរ។ ទី១. ទាក់ទងនឹងការប្រើប្រាស់ស្រ្គីន លើសពីធម្មតា ដែលពីមុនមក យើងមិនសូវមានទេ ប៉ុន្តែបច្ចុប្បន្ននេះ មានកើនឡើងជាគំហុក ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនឡើង។ ទី២. ទាក់ទងនឹងវ័យចាស់ជរា ប្រជាជនយើងមានអាយុកាន់តែច្រើន អត្រានៃការស្ងួតភ្នែក ក៏កាន់តែច្រើន មួយទៀតទាក់ទងនឹងស្រី្ត នៅពេលគាត់អស់រដូវ ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន ជាកត្តាមួយធ្វើឲ្យមានស្ងួតភ្នែកដូចគ្នា និងទី៣. កត្តាបរិស្ថាននៅជុំវិញខ្លួនគាត់ មានធូរលីដី មានផ្សែងជាដើម។ 

ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា បានបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រូពេទ្យឯកទេស ផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង មានចំនួន៥២នាក់ ផ្នែកកញ្ចប់ភ្នែក មានចំនួន៦នាក់ ចំណែកបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាផ្នែកចក្ខុរោគ ចន្លោះពី២៥០នាក់ ទៅ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកនៅថ្ងៃចុងសប្តាហ៍ ឬក៏ថ្ងៃសម្រាក កើនរហូតដល់៤០០នាក់ ទៅ៤៥០នាក់ ក្នុងមួយថ្ងៃ។ ចំពោះការវះកាត់សម្រាកពេទ្យ ចន្លោះពី៧៥នាក់ ទៅ១៥០នាក់ ក្នុងមួយថ្ងៃ៕ 

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm