ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា

2025/07/15 03:18:28 am        27



អគ្គរដ្ឋអាជ្ញារបស់អ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ជំនួយការរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ពាក់ព័ន្ធនឹងផ្នែកសន្តិសុខ ដោយកំពុងរង់ចាំសវនាការ ជុំវិញបទចោទ ដែលថា បានធ្វើឲ្យបែកធ្លាយព័ត៌មានយោធាសម្ងាត់បំផុត អំឡុងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

តែទីប្រឹក្សាជិតស្និទ្ធរបស់លោក Netanyahu គឺលោក Jonatan Urich បានបដិសេធមិនបានប្រព្រឹត្តខុសអ្វីឡើយ ក្នុងសំណុំរឿង ដែលអាជ្ញាធរផ្លូវច្បាប់ បានចាប់ផ្តើមស៊ើបអង្កេតនៅចុងឆ្នាំ២០២៤។

លោក Netanyahu បានពណ៌នាការស៊ើបអង្កេតលើលោក Urich និងជំនួយការផ្សេងទៀតថា មានហេតុផលនយោបាយ ហើយនៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា) នេះ បានលើកឡើងថា លោក Urich មិនបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋនោះទេ។ មេធាវីរបស់លោក Urich បាននិយាយថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាន ហើយថា ភាពគ្មានទោសពៃរ៍របស់កូនក្តីខ្លួន នឹងត្រូវបានបង្ហាញឲ្យឃើញដោយគ្មានការសង្ស័យឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី១៣ ខែកក្កដា) អគ្គរដ្ឋអាជ្ញា លោកស្រី Gali Baharav-Miara បានឲ្យដឹងថា លោក Urich និងជំនួយការម្នាក់ទៀត បានទាញយកព័ត៌មានសម្ងាត់ពីយោធាអ៊ីស្រាអែល ហើយបានធ្វើបែកធ្លាយទៅសារព័ត៌មានអាល្លឺម៉ង់ Bild។

ហើយលោកស្រីបានបញ្ជាក់ថា ចេតនារបស់ពួកគេ គឺការជះឥទ្ធិពលលើមតិសាធារណៈ ដែលមានចំពោះលោក Netanyahu និងព្យាយាមនិយាយអំពីការសម្លាប់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៦នាក់ ដោយអ្នកចាប់ខ្លួនជនជាតិប៉ាឡេស្ទីន នៅហ្កាហ្សា កាលពីចុងខែសីហាឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm