អង្គការសហប្រជាជាតិ​ជំរុញ​ឱ្យ​មាន​ការ​អត់ធ្មត់​ក្នុង​ពេល​មានការ​តវ៉ា​នៅ​កា​ហ្សា​ក់​ស្ថាន​

2022/01/06 09:18:27 pm        425

​កា​ហ្សា​ក់​ស្ថាន៖ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​ Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អង្គការសហប្រជាជាតិ​កំពុងអំពាវនាវ​ឱ្យ​មេដឹកនាំនយោបាយ និង​អ្នកប្រឆាំង​នៅ​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ អនុវត្ត​ការ​អត់ធ្មត់ក្នុង​ពេល​មាន​ភាព​តាន​តឹង​កើន​ឡើង និង​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក លោក Dujarric បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​កំពុងតាមដាន​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នេះ​យ៉ាង​ដិតដល់​។

យោង​តាម​របាយការណ៍​ថ្មី​បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន បាន​សម្រុកចូល​លំនៅឋានប្រធានាធិបតី និង​ការិយាល័យ​អភិបាលក្រុង​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ដុត​បំផ្លាញ​អគារទាំងពីរ​នេះ ខណៈដែល​បាតុកម្ម​នេះ​បណ្តាល​មក​ពី​ការ​កើន​ឡើងនៃ​តម្លៃ​ប្រេង​ឥន្ធនៈ នៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះបាន​កើនឡើង​យ៉ាងខ្លាំង​។ នគរបាល​បាន​បាញ់​ទៅលើ​បាតុករមួយចំនួន​នៅ​វិមាន​ប្រធានាធិបតី​មុនពេល​រត់គេចខ្លួន​។ ពួកគេ​បាន​ប៉ះទង្គិច​ម្តង​ហើយ​ម្តង​ទៀត​ជាមួយ​ក្រុមបាតុករ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយដាក់ពង្រាយ​កាណុង​បាញ់​ទឹក​ក្នុង​អាកាសធាតុ​ត្រជាក់ និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ រដ្ឋាភិបាល​បាន​លាលែង​ពី​តំណែង​ជាការឆ្លើយតប​នឹង​ភាព​វឹកវរ ហើយ​ប្រធានាធិបតីបាន​ប្តេជ្ញា​ថា ​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​បង្ក្រាប​បាតុកម្ម​នេះ​។ ​អង្គការ​ឃ្លាំមើល​ពិភពលោក Netblocks បាន​និយាយថា ប្រទេស​នេះ​កំពុង​ជួបប្រទះ​នឹង​ការកាត់ផ្តាច់​អ៊ីនធឺណិត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm