ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់រុស្ស៊ីកាលពីថ្ងៃចន្ទ ១៤ កក្កដា ឱ្យបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់ខ្លួនក្នុងរយៈពេល៥០ថ្ងៃ ពុំនោះនឹងប្រឈមទណ្ឌកម្មសេដ្ឋកិច្ចថ្មីដ៏ធ្ងន់ធ្ងរ ខណៈលោកបានដាក់ចេញនូវផែនការសម្រាប់ការបញ្ជូនអាវុធថ្មីដល់ទីក្រុង Kyiv តាមរយៈអង្គការណាតូ។

លោក Trump បាននិយាយថាលោកមិនសប្បាយចិត្តទាល់តែសោះ ចំពោះប្រធានាធិបតី Vladimir Putin ដោយគូសបញ្ជាក់ពីការទទូចរបស់លោកថា ការអត់ធ្មត់របស់លោក ទីបំផុតបានចាប់ផ្ដើម ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៊ីក្នុងការបញ្ចប់ការលុកលុយរយៈពេលជាងបីឆ្នាំលើអ៊ុយក្រែន។

លោក Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី ជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា យើងនឹងប្រើប្រាស់វិធីការដំឡើងពន្ធធ្ងន់ធ្ងរបំផុត ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងក្នុងរយៈពេល ៥០ ថ្ងៃ ហើយពន្ធប្រហែល១០០% ។

មេដឹកនាំមកពីគណបក្សសាធារណរដ្ឋរូបនេះ បានបន្ថែមថា ការដំឡើងពន្ធលើភាគីទី៣ ដែលនឹងកំណត់គោលដៅដៃគូពាណិជ្ជកម្មនៅសេសសល់របស់រុស្ស៊ី កំពុងព្យាយាមធ្វើឱ្យខូចសមត្ថភាពរបស់ទីក្រុងមូស្គូ ដែលបានរួចផុតពីទណ្ឌកម្មលោកខាងលិចរួចទៅហើយ។
លោក Trump និងលោក Rutte ក៏បានបង្ហាញពីកិច្ចព្រមព្រៀងមួយ ផងដែរ ដែលសម្ព័ន្ធយោធាណាតូនឹងទិញអាវុធរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក រួមទាំងថ្មប្រព័ន្ធប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ហើយបន្ទាប់មកបញ្ជូនទៅអ៊ុយក្រែន៕