សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យបានឆាបឆេះអគារលំនៅឋានមួយកាលពីថ្ងៃពុធក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក សម្លាប់មនុស្ស ១៣នាក់រួមទាំងកុមារ ៧នាក់។

មនុស្សយ៉ាងហោចណាស់ ២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានរុករកនៅក្នុងលំនៅឋាននោះ ជាទីដែលមានមនុស្ស ២៦នាក់កំពុងស្នាក់នៅ។ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ឧបករណ៍ប្រកាសអាសន្នផ្សែងកម្រិតទី៤ នៅក្នុងអគារនោះដែលជាលំនៅឋានសាធារណៈទំនងជាខូច ហើយមូលហេតុនាំឲ្យមានអគ្គិភ័យនេះគេមិនទាន់បានដឹងនៅឡើយទេ។ ក្រោយកើតហេតុ កាលពីថ្ងៃពុធពិធីអុជទៀនរំឭកវិញ្ញាណក្ខន្ធមួយបានធ្វើឡើងដល់ជនរងគ្រោះចំនួន ១៣នាក់។ អ្នកចូលរួមបានដាក់ផ្កានៅកន្លែងរំឭកវិញ្ញាណក្ខន្ធបណ្ដោះអាសន្នមួយ ខណៈពួកគេកាន់មរណទុក្ខជូនជនរងគ្រោះទាំងនោះ៕
អត្ថបទ៖ សុខមាន