រដ្ឋាភិបាលអ៊ីស្រាអែល និងយោធាប៉ះទង្គិចគ្នា ជុំវិញជំរំដែលស្នើឡើងសម្រាប់ដាក់អ្នកស្រុកហ្កាហ្សា

2025/07/15 07:07:59 pm        132

ការខ្វែងគំនិតគ្នាបានផ្ទុះឡើងរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងយោធា ជុំវិញការចំណាយ និងផលប៉ះពាល់នៃជំរំដែលបានគ្រោងទុកសម្រាប់ប្រជាជនប៉ាឡេស្ទីននៅក្រុងភាគខាងត្បូង Rafah តំបន់ហ្កាហ្សា ខណៈក្រុមអ្នកនយោបាយបានរិះគន់លោកអតីតនាយករដ្ឋមន្ត្រី Ehud Olmert សម្រាប់ការព្រមានថា គម្រោងនេះនឹងបង្កើតបានជា "ជំរំប្រមូលផ្តុំអ្នកទោស" ប្រសិនបើផែនការដំណើរការទៅមុខ។

គម្រោង "ទីក្រុងមនុស្សធម៌" បានក្លាយជាចំណុចខ្ទាស់មួយក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស។ អ៊ីស្រាអែលចង់ទុកកងទ័ពខ្លួនឱ្យឈរជើងទូទាំងផ្នែកសំខាន់ៗនៃតំបន់ហ្កាហ្សា រួមទាំងក្រុង Rafah នៅភាគខាងត្បូង ដែលរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz និយាយថា ជំរំដាក់ជនភៀសខ្លួនមួយនោះនឹងត្រូវសាងសង់ឡើងសម្រាប់អ្នកស្រុកហ្កាហ្សា។

លោក Katz បើកបង្ហាញកាលពីសប្តាហ៍មុនថា លោកបញ្ជាឱ្យកងទ័ពរៀបចំផែនការបង្កើតជំរំមួយ ដែលនៅពេលដំបូងមនុស្ស ៦០ម៉ឺននាក់នឹងផ្លាស់ទៅនៅទីនោះ ហើយទីបំផុតនឹងដាក់ប្រជាជនទាំងមូលរបស់ហ្កាហ្សា។ ផែនការដែលត្រូវរាយការណ៍ថានឹងចាយប្រាក់ដ៏សន្ធឹកសន្ធាប់ពី ២,៧ពាន់លានដុល្លារទៅ ៤ពាន់លានដុល្លារនេះ បង្កការភ្ញាក់ផ្អើលភ្លាមៗក្នុងចំណោមសម្ព័ន្ធមិត្តអ៊ីស្រាអែល រួមទាំងចក្រភពអង់គ្លេស និងការរិះគន់ខ្លាំងៗពីអ្នកនយោបាយក្នុងស្រុកផងដែរ។

លោកអតីតនាយករដ្ឋមន្រ្តី Olmert ដែលដឹកនាំអ៊ីស្រាអែលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ គឺជាអ្នករិះគន់ដ៏លេចធ្លោបំផុតចំពោះគម្រោងរបស់យោធាមួយនេះ។ លោកព្រមានថា ប្រសិនបើជនជាតិប៉ាឡេស្ទីនត្រូវបានបង្ខំឱ្យផ្លាស់ទៅនៅជំរំពិតមែន សកម្មភាពបែបនោះនឹងក្លាយជាការបោសសម្អាតជាតិសាសន៍ដ៏ចម្រូងចម្រាស។ មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលផ្សេងទៀតនិយាយថា ថាប្រសិនបើគម្រោងនេះដំណើរការមែន នោះអ៊ីស្រាអែលនឹងជាអ្នកទទួលបន្ទុកចំណាយស្ទើរតែទាំងស្រុង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm