ក្រុមសកម្មជន៖ ការវាយឆ្មក់របស់កងកម្លាំង RSF របស់ស៊ូដង់ បានសម្លាប់មនុស្សជិត ៣០០នាក់

2025/07/15 07:15:21 pm        80

ក្រុមសកម្មជនស៊ូដង់ បាននិយាយកាលពីថ្ងៃចន្ទ (១៤ កក្កដា) ថា កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ហៅកាត់ថា RSF បានសម្លាប់មនុស្សជិត ៣០០នាក់ នៅក្នុងការវាយប្រហារមួយក្នុងរដ្ឋ North Kordofan ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។

កងកម្លាំង RSF បាននិងកំពុងប្រយុទ្ធជាមួយកងទ័ពស៊ូដង់នៅក្នុងតំបន់នោះ ដែលជាតំបន់ជួរមុខដ៏សំខាន់មួយនៃសង្គ្រាមស៊ីវិលចាប់តាំងពីខែមេសា ឆ្នាំ២០២៣មក។ កងទ័ពបានកាន់កាប់យ៉ាងរឹងមាំនូវមជ្ឈមណ្ឌល និងភាគខាងកើតនៃប្រទេស ខណៈកងកម្លាំង RSF កំពុងប្រឹងប្រែងពង្រីកការគ្រប់គ្រងរបស់ខ្លួននៅតំបន់ភាគខាងលិច រួមទាំងរដ្ឋ North Kordofan ផងដែរ។

ក្រុមសិទ្ធិមនុស្សនៃមេធាវីសង្គ្រោះបន្ទាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា កងកម្លាំង RSF បានវាយឆ្មក់លើភូមិជាច្រើនកាលពីថ្ងៃសៅរ៍ ជុំវិញទីក្រុង Bara ដែលយោធាប៉ារ៉ាមួយនេះគ្រប់គ្រង។ នៅក្នុងភូមិមួយឈ្មោះ Shag Alnom មនុស្សជាង ២០០នាក់ ត្រូវបានសម្លាប់ដោយការដុតទាំងរស់ ឬការបាញ់ប្រហារ។

ក្រុមសកម្មជនបន្តថា ការវាយឆ្មក់ចូលភូមិផ្សេងទៀតបានសម្លាប់ជនស៊ីវិលជិត ៤០នាក់ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន។ នៅថ្ងៃបន្ទាប់ ក្រុមនេះបាននិយាយថា ពួក RSF បានវាយប្រហារភូមិ Hilat Hamid បានសម្លាប់មនុស្សជិត ៥០នាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារផងដែរ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបក្នុងការវាយប្រហារដ៏ឃោរឃៅនេះមានចំនួនជិត ៣០០នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm