កងកម្លាំងការពារអ៊ីស្រាអែល ទទួលស្គាល់ «កំហុស» ក្នុងការវាយប្រហារសម្លាប់កុមារនៅចំណុចចែកចាយទឹក

2025/07/15 07:26:29 pm        104

មន្ត្រីយោធាអ៊ីស្រាអែល បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមនៅជំរំ Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃអាទិត្យ ថាជា «កំហុស»។ អាជ្ញាធរតំបន់បានប្រកាសថា មនុស្ស១២នាក់ក្នុងនោះមានកុមារ៨នាក់ត្រូវបានសម្លាប់នៅចំណុចចែកចាយទឹក។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល(IDF)បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើអ្នកដែលកងកម្លាំង IDF អះអាងថាជា «ភេរវករក្រុមជីហាតអ៊ីស្លាមនិយម»។ ពួកគេនិយាយថា «កំហុសបច្ចេកទេស» បានបណ្តាលឱ្យគ្រាប់ផ្លោងធ្លាក់ចុះក្នុងចម្ងាយ «រាប់សិបម៉ែត្រ» ពីគោលដៅ ហើយពួកគេសោកស្ដាយចំពោះ «គ្រោះថ្នាក់ណាមួយដល់ជនស៊ីវិលដែលមិនពាក់ព័ន្ធ»។

ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ។ លោក Ahmed Abu Saifa គ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Al-Awda បាននិយាយថា អ្នករងរបួសភាគច្រើនជាកុមារ និងស្ត្រី។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russel បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។ លោកស្រីបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យោធាអ៊ីស្រាអែលចាំបាច់ត្រូវការការពារជនស៊ីវិល រួមទាំងកុមារ និងធានាឱ្យបាននូវ «ការអនុវត្តពេញលេញ» តាមច្បាប់មនុស្សធម៌អន្តរជាតិ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        359
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        405
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        383

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm