រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា ថា ខ្លួននឹងជួយដល់អ្នកផលិតប៉េងប៉ោះក្នុងស្រុកស្វែងរកកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្រោមពន្ធដែលទើបបានប្រកាសថ្មី ១៧% លើផលិតផលប៉េងប៉ោះពីអ្នកផ្គត់ផ្គង់ធំបំផុតរបស់សហរដ្ឋអាមេរិកអាចត្រូវផ្អាក ព្រមទាំងគាំទ្រពួកគេស្វែងរកទីផ្សារថ្មី។

ក្រសួងសេដ្ឋកិច្ច និងកសិកម្មរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺ «អយុត្តិធម៌» និងប្រឆាំងផលប្រយោជន៍របស់អ្នកផលិតម៉ិកស៊ិក និងឧស្សាហកម្មអាមេរិក។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជួយអ្នកផលិតប៉េងប៉ោះក្នុងស្រុកស្វែងរកកិច្ចព្រមព្រៀងដើម្បីផ្អាកពន្ធលើប៉េងប៉ោះ ព្រមទាំងគាំទ្រពួកគេស្វែងរកទីផ្សារអន្តរជាតិថ្មី។

រដ្ឋបាលរបស់លោក Trump បានប្រកាសកាលពីថ្ងៃចន្ទអំពីពន្ធប្រហែល១៧% លើប៉េងប៉ោះស្រស់ពីប្រទេសម៉ិកស៊ិកដែលមានចំនួន២ភាគ៣នៃប៉េងប៉ោះដែលទទួលទាននៅសហរដ្ឋអាមេរិក និងការបញ្ចប់កិច្ចព្រមព្រៀងនាំចេញរវាងប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្មបាននិយាយថា សហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៩ ជាមួយប្រទេសម៉ិកស៊ិក ដែលបានផ្អាកការស៊ើបអង្កេតពន្ធលើការបង់ពន្ធលើប៉េងប៉ោះម៉ិកស៊ិក ដែលការនាំចេញទៅសហរដ្ឋអាមេរិកមានតម្លៃ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំណាត់ការនេះបានធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ស្វែងរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាមួយស្ទើរតែគ្រប់ដៃគូពាណិជ្ជកម្ម បន្ទាប់ពីលោកប្រធានាធិបតី បានចាប់ផ្តើមការប្រកាសពន្ធជាបន្តបន្ទាប់នៅក្នុងខែមេសា។