ព្រឹទ្ធសភាជាតិអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

2022/01/06 10:25:43 pm        423

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំពិនិត្យពិភាក្សា អស់រយៈពេលមួយព្រឹកធំ ព្រឹទ្ធសភាជាតិ បានធ្វើការសម្រេចអនុម័ត នូវសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ ដោយព្រឹទ្ធសភាជាតិ បានចាត់ទុកថា នឹងធ្វើឲ្យមានរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ក្រោយសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដឹក នាំប្រជុំ​ដោយ​សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ឯកឧត្តម ម៉ម ប៊ុននាង មាន​ប្រសាសន៍ថា ​សេចក្តីព្រាងច្បាប់នេះ បានរៀបចំធ្វើឡើង ដើម្បីសម្រេចបាននូវការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្មរវាងគូភាគី​ ដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញ​ការ​ប្រកួតប្រជែង​រវាងគូភាគី ​ជាពិសេសការប្រកួតប្រជែង ​ដែលពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លើក​កម្ពស់តម្លាភាព ​នៃវិធានការពាណិជ្ជកម្ម ​និងវិនិយោគរបស់គូភាគី តាមរយៈការចែករំលែក​នូវ​ឧត្តមានុវត្តន៍និយ័តកម្ម ។

ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងជំរុញនវានុវត្តន៍ ក្នុងវិស័យដែលមាន​ផល​ប្រយោជន៍​ទៅវិញទៅមក​ បង្កើតក្របខ័ណ្ឌសម្រាប់ជំរុញបន្ថែម ​នូវកិច្ចសហប្រតិបត្តិការ សំដៅពង្រីក និង​លើកកម្ពស់សារៈប្រយោជន៍ ​នៃកិច្ចព្រមព្រៀងនេះ ​និងជំរុញការនាំចេញ និងបង្កើនទំហំ​ផលិត​កម្មទំនិញ ​ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ​សម័យប្រជុំលើកទី៨នៃព្រឹទ្ធសភានេះ ​ក៏បាន​ធ្វើការ​អនុម័ត ទៅលើ​របៀបវារៈចំនួន ៥ទៀត ​មានពិនិត្យ ​និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់ ​ស្តីពីវិធានពាណិជ្ជកម្ម ​និងបញ្ជីពាណិជ្ជកម្ម ​និងពិនិត្យ ​និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់​ ស្តីពីសហគ្រាសពាណិជ្ជកម្មជាដើម ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm