កំពត៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តបេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
ជាលទ្ធផលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានសម្រេចការកំណត់និយាមកា និងបោះបង្គោលទាំងអស់សរុប ៦៦ ចំណុច ក្នុងភូមិសាស្រ្តខេត្តកំពត។
សូមជម្រាបជូនផងដែរថា តម្រាយផ្លូវទឹកកំណាត់ទី២ គឺឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕











