អ្នកឆ្លើយឆ្លងព័ត៌មាននៅទីក្រុងហ្ស៊េរុយសាឡឹមរបស់ទូរទស្សន៍CNN លោក Jeremy Diamond និយាយថា អ្នកតាំងលំនៅអ៊ីស្រាអែលបានវាយលោកនិងក្រុមការងាររបស់លោក ខណៈពួកគេកំពុងរាយការណ៍អំពីការសម្លាប់ជនជាតិអាមេរិកម្នាក់នៅតំបន់កាន់កាប់ West Bank នៅសប្តាហ៍នេះ។

លោក Diamond ស្ថិតនៅក្នុងដែនដីកាន់កាប់នេះដើម្បីនិយាយជាមួយឪពុករបស់ លោក Saif Musallet អាយុ២០ឆ្នាំ ជាបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅអ៊ីស្រាអែល កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

លោកបានសរសេរនៅលើបណ្តាញ X ថា «នៅពេលដែលយើងកំពុងនិយាយអំពីរឿងនេះ ក្រុមរបស់ខ្ញុំ និងខ្ញុំ ត្រូវបានវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែល។ បង្អួចរថយន្តខាងក្រោយរបស់យើងត្រូវបានវាយកម្ទេច ប៉ុន្តែយើងអាចគេចផុតពីគ្រោះថ្នាក់» «នេះគ្រាន់តែជាផ្នែកនៃការពិតដែលពលរដ្ឋប៉ាឡេស្ទីនជាច្រើនត្រូវប្រឈមមុខនៅតំបន់ West Bank ក្នុងពេលមានការកើនឡើងអំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែល»។