ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា អភិក្រមរបស់ក្រសួងមុខងារសាធារណៈគឺ ការពិគ្រោះយោបល់ឱ្យបានច្រើន

2025/07/15 10:41:20 pm        479

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជាអ​នុ​ប្រធាន​ប្រចាំ​ការ ​គ.វ.រ. បានដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៦ ដើម្បីពិនិត្យ និងពិភាក្សា​លើ​បទដ្ឋាន​គតិយុត្តចំនួន៣ និងបទបង្ហាញពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​ ជូនដល់តំណាងក្រសួង ស្ថាប័នទាំងអស់ រួមទាំងតំណាងរដ្ឋបាលរាជធានី ខេត្ត ក្នុង​ការ​ឈ្វេង​យល់ពីការធ្វើជំរឿនមន្ត្រី នាពេលខាងមុខ។

ជាការកត់សម្គាល់ កិច្ចប្រជុំទទួលបានការផ្តល់នូវមតិយោបល់ចូលរួមជាច្រើន ក៏ដូចជាការ​ពិភាក្សា​គ្នាយ៉ា​ង​ផុលផុសដោយតំណាងក្រសួង ស្ថាប័ន និងតំណាងរដ្ឋបាលរាជធានី ខេត្ត លើ​ការ​រៀប​ចំ​សេច​ក្តី​ព្រាង​នៃអនុក្រឹត្យ តាមរបៀបវារៈដែលបានកំណត់។

បន្ទាប់ពីបានស្តាប់នូវមតិយោបល់របស់អង្គប្រជុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​បញ្ជាក់ជូនអង្គប្រជុំថា "អភិក្រមរបស់ក្រសួងមុខងារសាធារណៈ ដែលតែងតែបាន និង​កំពុង​អនុវត្ត​ជា​ប្រចាំនោះគឺ ការបំពេញមុខងារពិគ្រោះយោបល់ឱ្យបានច្រើន ហើយ​ស្តាប់​មតិ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដែរថា តាមរយៈ​ការ​ពិភាក្សាការងារជាមួយគ្នាកន្លងមក ទោះបីជាពេលខ្លះមានមតិយោបល់ ស្របគ្នាផង និង​មិន​ស្រប​គ្នាផងក៏ដោយ យើងក៏អាចរកឃើញចំណុចរួម។ "យើងធ្លាប់តែគិតថាលំបាក តែ​យើង​បាន​ទៅ​មុខ​ជា​មួយគ្នា ស្វែងរកចំណុចរួម ហើយសម្រេចបានការឯកភាពជាទស្សនៈ ប្រកបដោយឆន្ទៈ ដើម្បី​ឆ្ពោះទៅមុខជាមួយគ្នា ធ្វើឱ្យមានប្រព័ន្ធឯកភាពរដ្ឋបាលតែមួយ។ ទាំងនេះ ជា​ការ​អនុវត្ត​ការងារ​របស់យើង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ក្នុងការអនុវត្តវិធានការគន្លឹះ ក្នុង​ការកែទម្រង់រដ្ឋបាលសាធារណៈ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

កិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៦ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៥​ ដោយបានពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖ (១)​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការ​រៀបចំ​ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ (២)​សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះ​អង្គភាព​នីតិ​ប្រ​តិបត្តិ (៣)សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការ​បង្កើត​គណៈកម្មាធិការ​លើក​កម្ពស់​អភិបាល​កិច្ច​ក្រសួង​ ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី​ជាក់​ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និង​ក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm