មេដឹកនាំអូស្ត្រាលី និងចិន ស្វែងរកការជំរុញពាណិជ្ជកម្ម ទោះមានការខ្វែងគំនិតគ្នាលើបញ្ហាផ្សេងទៀតក៏ដោយ

2025/07/15 11:14:45 pm        66

អំឡុងកិច្ចពិភាក្សា នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) ក្នុងរដ្ឋធានីរបស់ចិន មេដឹកនាំនៃប្រទេសអូស្ត្រាលី និងចិន បានស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ បើទោះបីជាមានការខ្វែងគំនិតគ្នា អំពីសន្តិសុខក្នុងតំបន់ និងសិទ្ធិមនុស្សក៏ដោយ។

មេដឹកនាំចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថា ការស្វែងរកមូលដ្ឋានរួម ខណៈពេលដែលទុកដោយឡែកនូវការយល់ឃើញខុសគ្នា គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋាននៃភាគីទាំង២ និងប្រជាជនរបស់ប្រទេសទាំង២។ ហើយលោក Albanese បានយល់ស្របនឹងការកត់សម្គាល់របស់លោក Xi ដោយនិយាយថា «វិធីសាស្រ្តនោះពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាវិជ្ជមាន ទាំងសម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសចិន»។

អូស្ត្រាលី ក៏ដូចជាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ កំពុងស្ថិតក្នុងទីតាំងដ៏លំបាក ដោយត្រូវថ្លឹងថ្លែង រវាងចិន និងសហរដ្ឋអាមេរិក។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅចិន ក្នុងនោះមានរួមទាំងរ៉ែដែក សម្រាប់ឧស្សាហកម្មដែកផងដែរ ខណៈដែលខ្លួនក៏មានការព្រួយបារម្ភរួមជាមួយអាមេរិក ពាក់ព័ន្ធនឹងសកម្មភាពយោធាដែលកំពុងកើនឡើងរបស់ក្រុងប៉េកាំង នៅក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងនៅក្នុងដែនទឹកក្បែរប្រទេសអូស្ត្រាលីផងដែរ។

លោក Albanese បានប្រឹងប្រែងជួសជុលទំនាក់ទំនងរបស់អូស្ត្រាលីជាមួយប្រទេសចិន ចាប់តាំងពីលោកបានជាប់ឆ្នោត ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា លោក Albanese កំពុងមានវត្តមាននៅក្នុងទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ នៅប្រទេសចិន ដែលបានចាប់ផ្តើមនៅទីក្រុងសៀងហៃ រដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសចិន ជាកន្លែងដែលរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចនៃប្រទេសទាំង២ បានពិភាក្សាគ្នា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយការបញ្ចេញកាបូន ក្នុងការជីកយករ៉ែដែក និងការផលិតដែក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm