បេសកជនអាមេរិកប្រចាំ NATO រំពឹងថា លោក Putin នឹងឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Trump

2025/07/15 11:24:19 pm        63

តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការណាតូ ( NATO) លោក Matthew Whitaker ជឿជាក់ថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ស្តីពីការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន និងការដាក់កំហិតប្រឆាំងរុស្ស៊ីបន្ថែម នឹងបង្កឲ្យមានការឆ្លើយតបពីរុស្ស៊ី រួមទាំងពីលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ផងដែរ។

លោក Whitaker បានថ្លែងប្រាប់សារព័ត៌មាន Fox News ដោយលើកឡើងពីប្រទេសចិន និងឥណ្ឌាក្នុងចំណោមអ្នកទិញប្រេងសំខាន់ៗរបស់រុស្ស៊ី ដែលនឹងត្រូវរងផលប៉ះពាល់ដោយពន្ធនេះថា៖«ជាក់ស្តែង លោកប្រធានាធិបតី ពូទីន នឹងមានប្រតិកម្មចំពោះមិនត្រឹមតែអាវុធរបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់ដល់ប្រជាជនអ៊ុយក្រែន ដោយការចំណាយជាបន្ទុករបស់អឺរ៉ុបប៉ុណ្ណោះទេ។ លោកក៏នឹងឆ្លើយតបចំពោះពន្ធនេះផងដែរ»។

នាពេលមុននេះ លោកប្រធានាធិបតី ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តបញ្ជូនអាវុធ និងសម្ភារៈយោធា ទៅកាន់ទីក្រុងគីវ ប្រសិនបើអឺរ៉ុបយល់ព្រមចំណាយលើការផ្គត់ផ្គង់។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា អង្គការណាតូ នឹងសម្របសម្រួលដំណើរការនេះ។ លើសពីនេះ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធនាំចូលប្រមាណ ១០០%លើប្រទេសរុស្ស៊ី និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ប្រសិនបើទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយមួយ នៅអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm