រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌា គួរតែធ្វើការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ «ឈ្នះ-ឈ្នះ»

2025/07/15 11:26:34 pm        58

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា ទីក្រុងប៉េកាំង និងទីក្រុងញូវដេលី គួរតែធ្វើការឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ «ឈ្នះ-ឈ្នះ» បន្ទាប់ពីបានពិភាក្សាជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា លោក Wang បាននិយាយថា ប្រទេសចិន និងឥណ្ឌាគួរតែ «ប្រកាន់ខ្ជាប់នូវទិសដៅនៃភាពជាអ្នកជិតខាងល្អ និងមិត្តភាព» ហើយ «ស្វែងរកផ្លូវ ដើម្បីឲ្យមានការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព ការអភិវឌ្ឍរួម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទាំង២ បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែកក្កដា ខណៈដែលប្រទេសចិន និងឥណ្ឌាស្វែងរកការជួសជុលទំនាក់ទំនង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅឆ្នាំ២០២០ នៅតាមព្រំដែនរបស់ប្រទេសទាំង២។

ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកទាំង២ គឺជាគូបដិបក្ខយ៉ាងធំ ដែលប្រកួតប្រជែងដណ្តើមឥទ្ធិពលយុទ្ធសាស្ត្រ នៅទូទាំងអាស៊ីខាងត្បូង ហើយព្រំដែនប្រវែង ៣.៥០០គីឡូម៉ែត្ររបស់ប្រទេសទាំង២ គឺជាប្រភពនៃភាពតានតឹងរ៉ាំរ៉ៃ។

ការប៉ះទង្គិចគ្នានៅឆ្នាំ២០២០ រវាងកងទ័ពរបស់ប្រទេសទាំង២ បាននាំឲ្យមានការប្រឈមមុខគ្នាផ្នែកយោធារយៈពេល ៤ឆ្នាំ ប៉ុន្តែកាលពីខែតុលា ភាគីទាំង២ បានយល់ព្រមលើការល្បាតនៅតំបន់ជម្លោះ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីចិន លោក Xi Jinping បានជួបគ្នាជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ នៅចុងខែនោះ ដោយបានយល់ព្រមធ្វើការលើការកែលម្អទំនាក់ទំនង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm