នាយករដ្ឋមន្ត្រីថៃ អាចនឹងស្នើសុំពន្យារកាលកំណត់របស់តុលាការធម្មនុញ្ញ

2025/07/15 11:30:37 pm        59

លោក Prommin Lertsuridej (ព្រំម៉ីន លឺតសុរីដេ) អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) ថា នាយករដ្ឋមន្ត្រីថៃដែលកំពុងជួបការលំបាក គឺលោកស្រី Paetongtarn Shinawatra (ផែថងថាត ស៊ីណាវ៉ាត់) ប្រហែលជាមិនអាចបញ្ជូនឯកសារការពារក្តីរបស់លោកស្រីទៅតុលាការធម្មនុញ្ញបានទាន់ពេលវេលានោះទេ ហើយទំនងជានឹងស្វែងរកការពន្យារកាលកំណត់។

លោក Prommin បាននិយាយសំដៅលើសំណុំរឿងរបស់តុលាការធម្មនុញ្ញដែលប្តឹងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដែលកំពុងអំពាវនាវឲ្យបញ្ចប់តំណែងរបស់លោកស្រី Paetongtarn ដោយសារត្រូវបានចាត់ទុកថា បានបង្កឲ្យភាពចលាចលនយោបាយ ក្នុងប្រទេស។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា តុលាការធម្មនុញ្ញ បានព្យួរលោកស្រី Paetongtarn ពីតួនាទីជានាយករដ្ឋមន្ត្រី ដោយរង់ចាំពិនិត្យញត្តិនោះឡើងវិញ។ តុលាការទុកពេលឲ្យ ១៥ថ្ងៃ ដើម្បីដាក់ឯកសារការពារក្ដី។

លោក Prommin បានប្រាប់ឲ្យដឹងថា៖ «យើងកំពុងរៀបចំឯកសារការពារក្ដី ប៉ុន្តែប្រសិនបើវាមិនអាចបញ្ចប់ទាន់ពេលវេលានោះទេ យើងនឹងស្នើសុំឲ្យតុលាការពន្យារថ្ងៃកំណត់»។

យ៉ាងណាក្ដី លោក Prommin បានបដិសេធមិនបញ្ជាក់ថា តើអតីតឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam (វិស្ណុ គ្រឿង៉ាម) នឹងដឹកនាំក្រុមមេធាវីការពារក្តីឲ្យលោកស្រី Paetongtarn ដែរ ឬទេ។ តែលោកបានកត់សម្គាល់ថា ក្រុមការពារក្ដីត្រូវបានបង្កើតឡើងរួចហើយ បើទោះជាព័ត៌មានលម្អិតនៅមិនទាន់បញ្ចេញឲ្យដឹងក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm