ការផ្ទុះ និងផ្សែងហុយលើតំបន់ហ្កាហ្សា ត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែល

2025/07/15 11:42:18 pm        139

ការផ្ទុះគ្រាប់ជាបន្តបន្ទាប់បានអង្រួនតំបន់ហ្កាហ្សានៅព្រឹកថ្ងៃអង្គារនេះ ហើយសំណុំផ្សែងយ៉ាងក្រាស់ ត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែល រយៈពេល ១ថ្ងៃ ក្រោយអេហ្ស៊ីប និយាយថា កិច្ចព្រមព្រៀងអ៊ីស្រាអែល-សហភាពអឺរ៉ុប ពុំបានបង្កើនជំនួយចូលទៅកាន់ដែនដីឡោមព័ទ្ធមួយនេះឡើយ ។

រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Badr Abdelatty និយាយកាលពីថ្ងៃចន្ទថា លំហូរជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ពុំបានបង្កើននោះទេ បើទោះបីជាមានកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុនរវាងអ៊ីស្រាអែល និងសហភាពអឺរ៉ុប ទទួលបានលទ្ធផលល្អក៏ដោយ ។

លោក Abdelatty និយាយប្រាប់ក្រុមអ្នកសារព័ត៌មានមុនជំនួបសហភាពអឺរ៉ុប-តំបន់មជ្ឈិមបូព៌ានៅទីក្រុងព្រុចសែលនាថ្ងៃចន្ទថា គ្មានអ្វីផ្លាស់ប្តូរនោះទេលើមូលដ្ឋានគ្រឹះ ។

ពេលសួរពីជំហានអ្វីខ្លះអ៊ីស្រាអែលនឹងធ្វើ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar បាននិយាយពីការយោគយល់ជាមួយសហភាពអឺរ៉ុប ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតពីការអនុវត្តជំហាននោះទេ ។

របាយការណ៍រួមរបស់អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីខែមុនថា យុទ្ធនាការសឹកនៅបន្តរបស់អ៊ីស្រាអែល និងការបិទច្រក បណ្តាលឲ្យពលរដ្ឋទាំងមូល ២,៣លាននាក់ ក្នុងតំបន់ហ្កាហ្សា ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ក្នុងនោះមនុស្សជិតកន្លះលាននាក់ ប្រឈមហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្ស នៅដំណាចខែកញ្ញាខាងមុខនេះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm