សេវាប្រឆាំងភេរវកម្មរបស់តំបន់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា យាន ដ្រូនពីរគ្រឿង បានធ្លាក់ក្នុងតំបន់ប្រេង Khurmala ក្នុងតំបន់ឃើដឌីស្តង់នៃប្រទេសអ៊ីរ៉ាក់។
តំបន់ប្រេង Khurmala មានទីតាំងនៅជិតទីក្រុង Irbil នៃតំបន់ឃើដឌីស្តង់របស់ប្រទេសអ៊ីរ៉ាក់។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់ ជាស្ថាប័នផ្លូវការដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានសន្តិសុខបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានអ្នកស្លាប់និងរបួស ត្រូវបានរាយការណ៍ទេ ហើយមានតែការខូចខាតសម្ភារៈប៉ុណ្ណោះដែលត្រូវបានកត់ត្រាទុក។
របាយការណ៍ បានបន្ថែមថា ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ត្រូវបានចាប់ផ្តើម ដោយមានការសម្របសម្រួលជាមួយកងកម្លាំងសន្តិសុខ នៅក្នុងតំបន់ឃើដឌីស្តង់។
