មន្ដ្រីក្រសួងផែនការខេត្តតាកែវ ទទួលបានការបណ្ដុះបណ្ដាលជំនាញ ប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់​ក្រោមជាតិ

2025/07/16 12:18:33 am        104

តាកែវ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធាន​ក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះ​បណ្តាល​ស្តីពីវិធីសាស្រ្តវិភាគ ​និងចងក្រងសូចនាករស្ថិតិអប់រំ ​ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនៅថ្នាក់​ក្រោមជាតិលើការងារវិភាគ និងចងក្រងស្ថិតិអប់រំ តាមរយៈការផ្តល់នូវចំណេះដឹង​អំពីការ​ប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតថ្នាក់ជាតិ ជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះគឺផ្តោតចម្បង​ទៅ​លើការវិភាគស្ថិតិ និងចងក្រងក្រងសូចនាករស្ថិតិអប់រំ ដោយបានបែងចែកទៅតាមផ្នែកសំខាន់ៗ​មួយ​ចំនួន​ដូចជា មូលដ្ឋានគ្រឹះនៃការគណនា សូចនាករអក្ខរកម្ម ដែលមានដូចជា អត្រាអក្ខរកម្ម​ប្រជាជនអាយុ៦ឆ្នាំឡើង អត្រាអក្ខរកម្មប្រជាជនពេញវ័យ(១៥ឆ្នាំឡើង) អត្រា អក្ខរ កម្ម បែងចែក​តាមតំបន់ និងតាមក្រុមអាយុសូចនាករស្តីពីការសិក្សានៅសាលារៀន​ដែលមាន​ដូចជាសាលារដ្ឋ និងសាលាឯកជន អត្រារៀនបន្ថែមជាលក្ខណៈឯកជន(រៀនក្រៅម៉ោង) វិធីសាស្រ្តវិភាគសូចនាករ​ស្តីពីការសិក្សានៅសាលារៀន សូចនាករការទទួលបានការសិក្សាអប់រំ សូចនាករនៃការចំណាយ​លើការសិក្សាអប់រំ តាមរយៈការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគ​ទិន្នន័យ​អង្កេតសេដ្ឋកិច្ច សង្គមកិច្ច ដោយស៊ីជម្រៅទៅលើម៉ូឌុល​នៃការសិក្សាអប់រំក្នុង​កម្រិតទូទាំងប្រទេស។ វគ្គប​ណ្ដុះបណ្ដាលនេះ មានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែង​ដែលនឹងអាចជួយបង្កើននូវការ​យល់​ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់​មន្រ្តីមន្ទីរផែនការ​ខេត្តតាកែវ និងមន្រ្តីរបស់​មន្ទីរជំនាញ​ពាក់ព័ន្ធនៅក្នុងខេត្ត អំពីប្រព័ន្ធចងក្រងនិងការវិភាគស្ថិតិអប់រំ ការប្រើប្រាស់ទិន្នន័យ​អង្កេតជាតិ ដែលមន្រ្តីភាគច្រើននៅថ្នាក់ក្រោមជាតិ មានបទពិសោធន៍តិចតួច​នៅឡើយ។

មុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើថា តាមកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃនេះ សូមសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ត្រងត្រាប់ស្តាប់ និង​ចូលរួមរៀន​សូត្រឲ្យបានគ្រប់ៗគ្នា និងឲ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធីដែលបានរៀបចំ និងសួរដេញដោលឲ្យបានសកម្មបំផុត តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះ។ ជាចុងក្រោយឯកឧត្តមសង្ឃឹម និងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នាពេលនេះនឹង​ទទួលបាន​លទ្ធផលល្អប្រសើរសម្រាប់មន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់​ពីសំណាក់​គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។

លើសពីនេះទៅទៀត ឯកឧត្តមក៏សង្ឃឹមផងដែរថា ក្រោយពីការចូលរួមវគ្គបណ្តុះ​បណ្តាលនេះ​ទៅមន្រ្តី​ទាំង​អស់នឹងទទួលបានចំណេះ​ដឹងថ្មីៗថែមមួយកម្រិតទៀត និងចេះប្រែក្លាយ​ចំណេះដឹង​ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ឱ្យទៅជាការអនុវត្តជាក់ស្តែង​ក្នុងការងារជំនាញ​ដែលខ្លួន​កំពុងទទួលខុសត្រូវ និងជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍​ស្ថិតិអប់រំ​នៅថ្នាក់​ក្រោមជាតិ ឱ្យកាន់តែមាន​សក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេស​អ្នក​ប្រើប្រាស់​ទិន្នន័យស្ថិតិ​នៅក្នុងខេត្តតាកែវ ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm