រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំងថា អាទិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ទាក់ទងនឹងអ៊ុយក្រែន គឺការសម្រេចបាននូវដំណោះស្រាយចរចាប្រកបដោយនិរន្តរភាព។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យសារព័ត៌មានរបស់ខ្លួនថា៖«លោករដ្ឋមន្ត្រី Marco Rubio បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស នៅថ្ងៃនេះ អំពីការជំរុញស្ថិរភាពនៅមជ្ឈិមបូព៌ា និងធានាថា អ៊ីរ៉ង់មិនអភិវឌ្ឍន៍ឬទទួលបានអាវុធនុយក្លេអ៊ែរ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ចំពោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វានៅតែជាអាទិភាពរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការធ្វើឲ្យសង្រ្គាមនេះត្រូវបញ្ចប់ តាមរយៈការចរចារយូរអង្វែង»។
នាពេលមុននេះ លោក ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តបញ្ជូនសព្វាវុធ និងបរិក្ខាយោធា ទៅកាន់ទីក្រុងគៀវ ប្រសិនបើអឺរ៉ុបយល់ព្រមចំណាយលើការផ្គត់ផ្គង់។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា អង្គការណាតូ នឹងសម្របសម្រួលដំណើរការនេះ។ លើសពីនេះ លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក នឹងយកពន្ធនាំចូលប្រមាណ ១០០% លើប្រទេសរុស្ស៊ី និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ប្រសិនបើទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយមួយ នៅអ៊ុយក្រែន ក្នុងរយៈពេល ៥០ថ្ងៃ។
