នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បាននិយាយថា លោកមាននូវជំនួបលក្ខណៈស្ថាបនាខ្លាំងជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំង ។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មានក្រោយជំនួបជាមួយលោក Xi លោក Albanese និយាយថា លោកបានបញ្ជាក់ឡើងវិញដល់លោក Xiពីការប្តេជ្ញាចិត្តរបស់ប្រទេសលោកចំពោះបញ្ហាកោះតៃវ៉ាន់ អំឡុងជំនួបទ្វេភាគី ។
ជំនួបរវាងមេដឹកនាំទាំង ២ បានកើតមានឡើង ស្របពេលដែលចិនព្យាយាមស្វែងរកប្រយោជន៍ពីពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តាមរយៈការបង្ហាញខ្លួនថា ជាដៃគូមានថេរភាព និងអាចអាចទុកចិត្ត ។

ក្រុមមន្រ្តីចិន បានបង្ហាញចំណាប់អារម្មណ៍លើការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មសេរីអាយុកាល ១ទសវត្សរ៍ ហើយនិងកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត ។
លោក Albanese ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅថ្ងៃអង្គារនេះផងដែរ ។ លោកធ្លាប់និយាយថា ពាណិជ្ជកម្មធនធាន ការផ្លាស់ប្តូរថាមពល និងភាពតានតឹងសន្តិសុខ នឹងក្លាយជាប្រធានបទកំពូលសម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ៕
