នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រទេសហុងគ្រី បានអំពាវនាវឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមេដឹកនាំអ៊ុយក្រែនដែលទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋហុងគ្រី នៅ តំបន់ Transcarpathia ក្នុងអំឡុងពេលជ្រើសរើសយោធាដោយបង្ខំ។
ដោយអត្ថាធិប្បាយអំពីការស្លាប់នាពេលថ្មីៗនេះរបស់ជនជាតិហុងគ្រីអាយុ ៤៥ឆ្នាំម្នាក់ ដែលរស់នៅក្នុង ទីក្រុង Beregovo ក្នុងតំបន់ Transcarpathian នៃប្រទេសអ៊ុយក្រែន លោក Orban បានសរសេរនៅលើទំព័រហ្វេប៊ុករបស់ខ្លួនថា លោកJozsef Sebestyen ត្រូវបានវាយដំរហូតដល់ស្លាប់។ រដ្ឋាភិបាលហុងគ្រី បានជំរុញឲ្យទីក្រុងប្រ៊ុចសែលបន្ថែមមេដឹកនាំអ៊ុយក្រែនដែលទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋហុងគ្រី លោក Jozsef Sebestyen ទៅក្នុងបញ្ជីខ្មៅសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប»។

