កីឡាករ​-​កីឡា​ការិនី និង​មន្ត្រី​ពាក់ព័ន្ធ​សេសសល់​នឹង​បន្ដ​ចាក់​វ៉ាក់សាំង​បង្គ្រប់​លើក​ទី​១ នា​ថ្ងៃ​ទី​១៥ ខែ​​មីនា​

2021/04/27 09:59:58 am        24

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បញ្ជាក់ថា កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើស​ជាតិ គ្រូ​បង្វឹក និង​មន្ដ្រី​កីឡាដែល​ទទួលបាន​ការអនុញ្ញាត​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ កាលពីដើម​ខែ​មីនា​កន្ល​ង​ទៅនៅ​មិនទាន់​ចាក់​អស់​នោះទេ ដោយ​អ្នក​សេសសល់នឹង​បន្ដ​ចាក់​បង្គ្រប់​លើក​ទី​១ នា​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ខាងមុខ។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា បញ្ជី​ឈ្មោះ​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក និង​មន្ដ្រី​កីឡាដែល​ត្រូវបាន CAMSOC ស្នើ​ទៅ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីកាលពី​ថ្មីៗគឺមាន​ចំនួន ១,០៥១​នាក់ ខណៈ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​១ កាលពី​ថ្ងៃទី​០២, ០៣ និង​ថ្ងៃទី​០៤ ខែមីនា​កន្លងទៅទើប​ចាក់​បាន​ជាង ៨០០​នាក់ ហើយ​នៅសល់​ជាង ២០០​នាក់​ទៀត ក្នុងនោះ​មាន​ក្រុមបាល់ទាត់ កីឡា​ជិះសេះ គ្រូបង្វឹក និង​មន្ដ្រី​កីឡា​ពាក់ព័ន្ធ​មួយចំនួននឹងត្រូវ​ចាក់​បង្គ្រប់​លើក​ទី​១ ឲ្យ​គ្រប់​បញ្ជី ១,០៥១​នាក់នា​ថ្ងៃទី​១៥ ខែមីនា​សប្ដាហ៍​ក្រោយ។​ ប៉ុន្ដែ​​នៅ​​ថ្ងៃទី​១៥ ខែមីនា​ខាងមុខ​ដែរ បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ក្នុង​ការជំរុញ​ការបន្ដ​ចាក់​ដល់​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​ត្រៀម​ចូលរួម​ស៊ី​ហ្គេមនា​ចុងឆ្នាំ​២០២១ នៅ​ប្រទេស​វៀត​ណាម លេខាធិការដ្ឋាន CAMSOC ក៏​កំពុង​រៀបចំ​សំណើរដើម្បី​ស្នើសុំ​ប្រមាណ​ជាង ២០០​នាក់​ទៀតដើម្បី​ធ្វើការ​ចាក់​លើក​ទី​១ នៅ​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ ពិសេស​ក្រុម​សិល្បៈករ​-​សិល្បៈការិនី និង​ក្រុម​គុន​ល្បុក្កតោ ដែល​ត្រូវ​ចេញទៅ​សម្ដែងក្នុង​ពិធី​ទទួល​ទង់​ស៊ី​ហ្គេមពី​វៀតណាម នា​ចុងឆ្នាំ​២០២១ នេះ។

​​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ការងារ​ស្នើសុំ​អ្នកពាក់ព័ន្ធ ដើម្បី​ធ្វើការ​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូ​វីដ​-១៩ នេះនឹងត្រូវ​រៀបចំ​ឲ្យ​បាន​ចប់សព្វគ្រប់​ក្នុងពេល​ឆាប់ៗ មុន​ឈានដល់​ការចាក់​លើក​ទី​២ នាពេល​ឆាប់ៗ​ខាងមុខ សម្រាប់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ គ្រូបង្វឹក និង​មន្ដ្រី​កីឡាដែល​បាន​ចាក់​វ៉ាក់សាំង​រួចកាលពី​ថ្ងៃទី​០២, ០៣ និង​ទី​០៤ ខែមីនា​កន្លងទៅ ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​ហ្វឹកហាត់ត្រៀម​ចេញទៅ​ហាត់ និង​ប្រកួត​លើ​ឆាក​អន្ដរជាតិក្នុង​ឆ្នាំ​២០២១ ពិសេស​ការហ្វឹកហាត់​ព​ង្រឹ​ង​សមត្ថភាព ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​តែម្ដង៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm