ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវនឹងបំផុសស្មារតីដល់ក្រុមយុវជនទាំងអស់ ធ្វើយ៉ាងណាត្រូវនាំគ្នាចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាពរឹងមាំទាំងអស់គ្នា នឹងដើម្បីជៀសផុតពីការសេបគ្រឿងញៀន គ្រឿងស្រវឹងផ្សេងៗ ដែលជាទង្វើលមួយសង្គមស្អប់ខ្ពើម។
ថ្លែងបែបនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតជ្រើសរើសពានរង្វាន់កីឡាជើងឯកថ្នាក់ខេត្ត ដើម្បីអបអរទិវាជ័យជំនះថ្ងៃ៧មករា ឆ្នាំ២០២២ ខួបលើកទី៤៣ នៅទីលានបាល់ទាត់វិឡាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៦មករា ឆ្នាំ២០២២។
ជាមួយគ្នានោះដែរលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការប្រកួតបិទកម្មវិធីកីឡាជ្រើសរើសពានរង្វាន់ជើងឯកថ្នាក់ខេត្តនៅពេលនេះ មាន៤វិញ្ញាសា គឺវិញ្ញាសាបាល់ទាត់បុរស វិញ្ញាសា បាល់ទះបុរស វិញ្ញាសា ប៉េតង់ នឹងវ៉ាយគ្រាប់គ្លីលើតុ កីឡាករសរុបមានចំនួន ៤១៨នាក់ មកពីបណ្តាមន្ទីរអង្គភាពនានា និងក្រុងស្រុក ទាំង៥នៃខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ ឃិនសារិទ្ធ




