បារាំងព្រមានអនុវត្តយន្តការដាក់ទណ្ឌកម្មភ្លាមៗរបស់ UN បើអ៊ីរ៉ង់គ្មានកិច្ចព្រមព្រៀង នៅខែសីហា

2025/07/16 01:59:05 am        71


រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានបញ្ជាក់ថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នឹងចាប់ផ្ដើមអនុវត្តយន្តការដាក់ទណ្ឌកម្មឡើងវិញភ្លាមៗរបស់អង្គការសហប្រជាជាតិ (UN) លើប្រទេសអ៊ីរ៉ង់ នៅចុងខែសីហា ប្រសិនបើគ្មានវឌ្ឍនភាពជាក់ស្តែងណាមួយ ត្រូវបានកើតឡើង ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នាពេលនោះ។

នៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Barrot បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសបារាំង និងដៃគូរបស់ខ្លួន មានសិទ្ធិក្នុងការអនុវត្តឡើងវិញនូវការដាក់ទណ្ឌកម្មជាសកលលើអាវុធ ធនាគារ និងឧបករណ៍នុយក្លេអ៊ែរដែលត្រូវបានលុប កាលពី ១០ឆ្នាំមុន។ ប្រសិនបើគ្មានការប្តេជ្ញាចិត្តរឹងមាំ ជាក់ស្តែង និងអាចជឿជាក់បានពីអ៊ីរ៉ង់ យើងនឹងធ្វើបែបនោះយ៉ាងយូរបំផុត នៅចុងខែសីហា»។  

គួរបញ្ជាក់ថា យន្តការដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ គឺជាផ្នែកមួយនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ដែលគាំទ្រផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ២០១៥ ឬ JCPOA។ 

លក្ខខណ្ឌនោះអនុញ្ញាតឲ្យប្រទេសពាក់ព័ន្ធណាមួយនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាចដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើអ៊ីរ៉ង់ត្រូវបានចាត់ទុកថា មិនអនុវត្តតាម។ ប្រសិនបើគ្មានដំណោះស្រាយ ដើម្បីបន្តរក្សាការបន្ធូរបន្ថយទណ្ឌកម្មនេះ ក្នុងរយៈពេល ៣០ថ្ងៃទេនោះ រាល់វិធានការរបស់ UN ពីមុន នឹងមានឡើងវិញដោយស្វ័យប្រវត្តិ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm