ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃអង្គារនេះថា ពួកគេរកឃើញការសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៨៧៥នាក់ ក្នុងរយៈពេល ៦សប្តាហ៍កន្លងមកនេះ នៅចំណុចចែកចាយជំនួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)គាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយនិងក្បួនរថយន្តគ្រប់គ្រងដោយក្រុមជំនួយផ្សេងទៀត រួមទាំង UNផងដែរ ។
លោក Thameen Al-Kheetan គឺជាអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(OCHCR) និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា មនុស្ស ៦៧៤នាក់ ត្រូវបានសម្លាប់នៅជិតទីតាំង GHF ខណៈមនុស្ស ២០១នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅតាមផ្លូវទៅកាន់ក្បួនជំនួយ ។
មូលនិធិ GHF ប្រើប្រាស់ក្រុមហ៊ុនភស្តុភារ និងសន្តិសុខសហរដ្ឋអាមេរិក ដើម្បីនាំគ្រឿងផ្គត់ផ្គង់ចូលទៅកាន់តំបន់ហ្កាហ្សា ដោយឆ្លងកាត់ប្រព័ន្ធដឹកនាំដោយ UN ដែលអ៊ីស្រាអែលចោទប្រកាន់ថានាំឲ្យមានការចូលលួចទំនិញពីក្រុមជីវពលដឹកនាំដោយក្រុមហាម៉ាស ។ ក្រុមហាម៉ាស ច្រានចោលការចោទប្រកាន់មួយនេះ ។
GHF បានច្រានចោលម្តងហើយម្តងទៀតចំពោះឧបទ្ទេវហេតុសម្លាប់មនុស្សដែលបានកើតឡើងនៅទីតាំងរបស់ពួកគេ ៕