បន្ទាយអាយុកាល ៣.៨០០ឆ្នាំនៃអរិយធម៌ Caral ដែលស្ថិតក្នុងចំណោមតំបន់បុរាណវិទ្យាមានវ័យចំណាស់បំផុតរបស់ពិភពលោក បានបើកឡើងវិញហើយសម្រាប់ភ្ញៀវទេសចរនៅប្រទេសប៉េរូ ក្រោយការស្តារ និងស្រាវជ្រាវអស់រយៈពេល ៨ឆ្នាំ ។
ក្រុមអ្នកស្រាវជ្រាវ បានកំណត់តំបន់បុរាណវិទ្យា Penico ថាជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ចាំបាច់ដែលតភ្ជាប់សហគមន៍តំបន់ឆ្នេរប៉ាស៊ីហ្វិក ជាមួយសហគមន៍នៅតំបន់ Andes និងតំបន់អាម៉ាហ្សូន ។
ស្ថិតនៅតំបន់ជ្រលងភ្នំ Supe មានចម្ងាយប្រហែល ១៨០គ.ម ភាគខាងជើងទីក្រុង Lima និងមានចម្ងាយតែ ១៩គ.មពីមហាសមុទ្រប៉ាស៊ីហ្វិក តំបន់បុរាណវិទ្យា Penico គឺជាតំបន់ទេសភាពតំបន់ភ្នំមិនគួរឲ្យកត់សំគាល់នោះទេ រហូតដល់កំណាយបុរាណវិទ្យាកាលពីឆ្នាំ ២០១៧ ។
ក្រុមបុរាណវិទូ មានជំនឿថា ទីតាំងមួយនេះអាចផ្តល់ព័ត៌មានសំខាន់ពីការដួលរលំដ៏អាថ៌កំបាំងនៃអរិយធម៌ Caral ដែលកកើតឡើងចន្លោះឆ្នាំ ៣០០០ និងឆ្នាំ ១៨០០ មុនគ.ស ។
តំបន់មួយនេះ បង្ហាញពីការធ្វើផែនការដ៏ស្មុគ្រស្មាញ សាងសង់បែបយុទ្ធសាស្ត្រនៅលើភូមិសាស្ត្រដីរាបស្មើកម្ពស់ ៦០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយស្របគ្នាជាមួយទន្លេ ដើម្បីចៀសវាងការជន់លិច ។
ការស្រាវជ្រាវរបស់ក្រសួងវប្បធម៌ប៉េរូ បានរកឃើញរចនាសម្ព័ន្ធប្លែកៗចំនួន ១៨ រួមទាំងអគារសាធារណៈ និងអគារអ្នកស្រុក ។
ក្រុមអ្នកស្រាវជ្រាវ មានជំនឿថា តំបន់បុរាណវិទ្យា Penico ត្រូវបានបង្កើតឡើងអំឡុងពេលតែមួយនៃការកកើតអរិយធម៌ដំបូងគេបំផុតនៅមជ្ឈិមបូព៌ា និងអាស៊ី ៕